សុខភាព
សូមប្រុងប្រយ័ត្នខ្ពស់! លោកអ្នកមិនត្រូវទទួលទានទុរេនជាមួយអាហារ៤ប្រភេទ
ទុរេនជាប្រភេទផ្លែឈើតាមរដូវកាល មានតម្លៃថ្លៃ និងនិយមចូលចិត្តបរិភោគពីសំណាក់មនុស្សភាគច្រើន។ ប៉ុន្តែ មានត្រណមខ្លះត្រូវបានគេភ្ជាប់ជាមួយការបរិភោគស្តេចផ្លែឈើនេះ នោះគឺ ទុរេនមិនគួរត្រូវបានទទួលទានរួមជាមួយគ្រឿងស្រវឹង កាហ្វេ អាហារហឹរ ឬសាច់សត្វមួយចំនួន ដូចជា សាច់គោ សាច់ចៀម និងអាហារសមុទ្រទេ ព្រោះការរួមផ្សំគ្នានេះ អាចបណ្តាលឲ្យមានប្រតិកម្មគ្រោះថ្នាក់ដល់អាយុជីវិត។
យោងតាមលោកវេជ្ជបណ្ឌិតមួយរូបដែលធ្វើកាតនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្តទីក្រុងហូជីមិញ ផ្លែទុរេនមានផ្ទុកវីតាមីន សារធាតុរ៉ែ ជាតិសរសៃ ប្រូតេអ៊ីន និងសារធាតុ Phytonutrients ខ្ពស់។ អត្ថប្រយោជន៍សុខភាពរបស់ទុរេន រួមមាន ការបង្កើនភាពស៊ាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ កាត់បន្ថយការរលាក និងបន្ថយសម្ពាធឈាម ជាដើម។ វាក៏អាចជួយការពារជំងឺមហារីក គាំទ្រមុខងារក្រពេញទីរ៉ូអ៊ីត សម្រួលការឈឺសន្លាក់ និងកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

ទោះជាយ៉ាងណាក៏ដោយ ការបរិភោគទុរេនជាមួយអាហារទាំងនេះ អាចបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានដូចជា៖
១. គ្រឿងស្រវឹង
ការទទួលទានទុរេនព្រមគ្នាជាមួយជាតិអាល់កុល អាចបង្កឲ្យមានកម្ដៅខាងក្នុងខ្លួនកើនឡើងខ្លាំងក្នុងរយៈពេលដ៏ឆាប់រហ័ស។ ចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម នេះអាចនាំឲ្យឈឺក្បាល ញ័របេះដូង និងក្នុងករណីធ្ងន់ធ្ងរ ហូរឈាម ឬឈានដល់ដាច់សរសៃឈាមខួរក្បាលថែមទៀតផង។
២. ប្រភេទសាច់ និងអាហារសមុទ្រមួយចំនួន
ទុរេនសម្បូរទៅដោយជាតិស្កររួចស្រេចទៅហើយ ដូចជា ប៉ូតាស្យូម ខ្លាញ់ និងមានសន្ទស្សន៍ទុរេនសម្បូរទៅដោយជាតិស្កររួចស្រេចទៅហើយ ដូចជា ប៉ូតាស្យូម ខ្លាញ់ និងមានសន្ទស្សន៍កម្រិតជាតិស្ករក្នុងឈាម (glycemic) ខ្ពស់។ នៅពេលទទួលទានជាមួយ ជាតិសាច់ ខ្លាញ់ ដូចជាសាច់គោ សាច់ចៀម ឬអាហារសមុទ្រ ដែលសម្បូរទៅដោយខ្លាញ់ឆ្អែត និងប្រូតេអ៊ីនរួចហើយ វាអាចបណ្តាលឲ្យកម្រិតកូឡេស្តេរ៉ុលក្នុងឈាមកើនឡើងភ្លាមៗ។
៣. អាហារហឹរ
ដោយសារតែលក្ខណៈសម្បត្តិកំដៅពីធម្មជាតិរបស់វា ទុរេនមិនគួរទទួលទានជាមួយគ្រឿងទេសដូចជា ម្ទេស ខ្ញី ខ្ទឹមស ឬម្រេចឡើយ។ ការរួមបញ្ចូលគ្នានេះអាចបង្កឲ្យមានការថប់ដង្ហើម និងភាពមិនស្រួលក្នុងខ្លួន។
៤. កាហ្វេ
ទុរេនមានផ្ទុកសារធាតុស្ពាន់ធ័រ ដែលនៅពេលផ្សំជាមួយជាតិកាហ្វេអ៊ីនក្នុងកាហ្វេ រារាំងអង់ស៊ីម aldehyde dehydrogenase (អង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី)។ នេះរារាំងរាងកាយពីការបន្សាបអុកស៊ីតកម្មរហូតដល់ ៧០% នៅក្នុងកោសិកា ដែលនាំឲ្យមានការប្រមូលផ្តុំជាតិពុល និងផលប៉ះពាល់អវិជ្ជមានដល់សុខភាពយាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានលក្ខណៈទាំង៥នេះ នៅលើម្រាមដៃ ច្រើនតែសម្គាល់មនុស្សមានអាយុវែង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


