សេដ្ឋកិច្ច
កម្ពុជារំពឹងទទួលបានទេសចរចិនជាង ១ លាន នាក់មកទស្សនាក្នុងឆ្នាំ២០២៥នេះ
តាមរយៈលទ្ធផល ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ចិន នៅឆ្នាំ២០២៥ នេះ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរចិនចំនួនជាង ១ លាននាក់ ដែលនឹងចូលមកលេងកម្សាន្តនៅក្នុងប្រទេស។

លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត កម្ពុជា-ចិន នៅក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា រីកចម្រើនជាលំដាប់។ ជាក់ស្តែង ចិន ជាប្រទេសដែលមានចំនួនប្រជាជនច្រើននៅលើពិភពលោក ដូច្នេះចិន ជាទីផ្សារទេសចរណ៍ធំបំផុតសម្រាប់ប្រទេសកម្ពុជានិយាយដោយឡែក និងនិយាយជារួម គឺជាទេសចរណ៍ដ៏ធំនៅលើពិភពលោក។
លោកស្រី បានបញ្ជាក់ថា កន្លងមកតាមរយៈភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នេះហើយ បានធ្វើឱ្យប្រទេសទាំងពីរបានធ្វើយ៉ាងជិតស្និតលើវិស័យទេសចរណ៍រវាងគ្នាទៅវិញទៅមក។ ជាក់ស្តែង ផ្តើមពីឆ្នាំ២០០០ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍តែជាង ៣ ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ បាននាំមកនូវកំណើនភ្ញៀវទេសចរណ៍ចិនជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០១៩ មុនកូវីដ១៩ វាយលុក កម្ពុជាអាចទទួលបានភ្ញៀវទេសចរចិនចំនួន ២ លាន ៤ សែន នាក់ នេះជាកំណើនមួយដែលកើតចេញពី ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

ដោយឡែក នៅឆ្នាំ២០២៤ ដោយសារតែប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ទើបតែរួចផុត ពីការរាលដាលនៃជំងឺ កូវីដ ១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរចិនចូលមកទស្សនាប្រទេសកម្ពុជា មានតែជាង ៨៤ ម៉ឺននាក់ប៉ុណ្ណោះ។
ត្រង់ចំណុចនេះ លោកស្រីរដ្ឋលេខាធិការ បានពន្យល់ថា «ចំនួនភ្ញៀវទេសចរចិនដែលមានការធ្លាក់ចុះពី ២ លាន ៤ សែន នាក់ មកនៅត្រឹមជាង ៨៤ ម៉ឺននាក់នេះ ដោយសារតែក្នុងបរិបទនៃជំងឺកូវីដ១៩ បានធ្វើឱ្យចំនួនភ្ញៀវចិនធ្លាក់ចុះយ៉ាងគំហុក គឺមិនមែនតែទេសចរចិនទេ មានន័យថា គ្រប់ជាតិសាសន៍ទាំងអស់នៃទេសចរបរទេស ដែលចូលមកកាន់កម្ពុជា គឺមានការធ្លាក់ចុះដូចគ្នាដែរ»។
«ជាមួយគ្នានេះ យើងក៏បានស្តារមកវិញនៅចំនួនភ្ញៀវទេសចរចិន ដោយនៅឆ្នាំ២០២៥ កម្ពុជារំពឹងថា តាមរយៈលទ្ធផល ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំនៃវិស័យទេសចរណ៍ នឹងធ្វើឱ្យកម្ពុជា អាចទទួលបានភ្ញៀវទេសចរចិនចំនួនជាង ១ លាននាក់នៅឆ្នាំ២០២៥ ផងដែរ»។ លោកស្រី រដ្ឋលេខាធិការបន្ថែមបែបនេះ។

ស្របពេលជាមួយគ្នានេះ លោកស្រី ហ៊ុន ដានី បានអះអាងថា ឆ្នាំ២០២៥ នេះ ក៏ជាពេលដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរដាក់ចេញនូវយុទ្ធនា ការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន នៅឆ្នាំ២០២៥ ដែលបច្ចុប្បន្ននេះរដ្ឋាភិបាលនៃប្រទេសទាំងពីរ បាននិងកំពុងខិតខំអនុវត្តន៍ ក៏ដូចជាបង្កើតឡើងនូវព្រឹត្តិការណ៍ទេសចរណ៍ ក៏ដូចជារៀបចំវេទិកាទេសចរណ៍ និងកម្មវិធីរួមគ្នានានាសំដៅទាក់ទាញទាំងកំណើនទេសចរ ក៏ដូចជាវិនិយោគិន មកបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យទេសចរណ៍កម្ពុជា និងអ្នកធុរកិច្ចចិនមកកាន់ប្រទេសកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


