ព័ត៌មានអន្ដរជាតិ
Nike ដំឡើងថ្លៃផលិតផលខ្លួនលើទីផ្សារអាមេរិក ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនផលិតស្បែកជើង និងសម្លៀកបំពាក់កីឡាអាមេរិក Nike នឹងដំឡើងតម្លៃលើស្បែកជើង សម្លៀកបំពាក់ និងផលិតផលជាច្រើនមុខទៀតលើទីផ្សារសហរដ្ឋអាមេរិក ចាប់ផ្ដើមពីសប្ដាហ៍ក្រោយតទៅ ដោយសារតែក្ដីបារម្ភពីផលប៉ះពាល់លើប្រាក់ចំណេញនៃពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNBC និងរ៉យទ័រ។

ក្រុមហ៊ុនប្រកាសកាលពីថ្ងៃពុធថា តម្លៃលើសម្លៀកបំពាក់ និងឧបករណ៍សម្រាប់មនុស្សពេញវ័យ នឹងដំឡើងចន្លោះពី ២-១០ ដុល្លារ ខណៈផលិតផលដែលមានតម្លៃចន្លោះពី ១០០-១៥០ ដុល្លារ នឹងដំឡើងថ្លៃ ៥ ដុល្លារ។
Nike បាននិយាយថា៖ «យើងវាយតម្លៃអាជីវកម្មរបស់យើងជាទៀងទាត់ និងធ្វើការកែតម្រូវតម្លៃជាផ្នែកមួយនៃផែនការតាមរដូវកាលរបស់យើង»។
តម្លៃស្បែកជើង ដែលមានតម្លៃលើសពី ១៥០ ដុល្លារ នឹងដំឡើង ១០ ដុល្លារ បន្ថែម ខណៈផលិតផលតម្លៃក្រោម ១០០ ដុល្លារ ឬផលិតសម្រាប់កូនក្មេង នឹងមិនមានដំឡើងនោះទេ។

គួរគូសបញ្ជាក់ថា Nike ពឹងផ្អែកលើផលិតកម្មនៅក្នុងប្រទេសចិន និងវៀតណាម។ លោក ត្រាំ ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញនាំចូលពីចិន ហើយកាលពីសប្ដាហ៍មុន បានទម្លាក់មកត្រឹម ៣០ ភាគរយ ជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ។ លោកបានដាក់ពន្ធគយបដិការ ៤៦ ភាគរយ លើវៀតណាម ប៉ុន្តែអនុវត្តត្រឹម ១០ ភាគរយ សិន រហូតដល់ដើមខែកក្កដា។
កាលពីដើមខែនេះ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាឡឺម៉ង់ Puma ឯណោះវិញ បាននិយាយថា ខ្លួនបានកាត់បន្ថយការនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ហើយអាចនឹងបង្កើនតម្លៃផលិតផលរបស់ខ្លួននៅសហរដ្ឋអាមេរិកដោយសារតែពន្ធគយ។
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


