ព័ត៌មានជាតិ
មន្ត្រីនៃក្រសួងសេដ្ឋកិច្ច២រូប បានបញ្ចប់ការសិក្សានៅអ៊ុយក្រែន
ក្រោយថ្ងៃជ័យជំនះ៧មករា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា បានបញ្ជូននិស្សិតដើម្បីឲ្យទៅសិក្សានៅបរទេសជាបន្តបន្ទាប់ ជាពិសេស នៅបណ្ដាប្រទេសនៃសហភាពសូវៀត។ ក្នុងនោះ មានអតីតនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអ៊ុយក្រែនផងដែរ ខណៈបច្ចុប្បន្ន អតីតនិស្សិតទាំងនោះ បាន និងកំពុងបម្រើការក្នុងជួរកិច្ចការរដ្ឋ។ បើនិយាយដោយឡែក ចំពោះក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមានមន្ត្រីចំនួន២រូប ជាអតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សានៅអ៊ុយក្រែន។ តើមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចទាំង២រូបនេះ ជានរណា?

១/ លោក ហ៊ាន សាហ៊ីប
បច្ចុប្បន្ន លោក ហ៊ាន សាហ៊ីប មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក ហ៊ាន សាហ៊ីប កាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៣ ខណៈឆ្នាំ២០២២ លោកត្រូវបានទទួលការតែងតាំងមុខតំណែងជាន់ខ្ពស់បន្ថែមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
លោក ហ៊ាន សាហ៊ីប គឺជាអតីតនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិត និងសញ្ញាបត្របណ្ឌិត (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យរដ្ឋគៀវ នៃប្រទេសអ៊ុយក្រែន នៅក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩៤។

២/ លោក ទេព ភិយ្យោរិន្ទ្រ
លោក ទេព ភិយ្យោរិន្ទ្រ បានបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនៃរដ្ឋ KHARKOV ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧។ បច្ចុប្បន្ន លោក ទេព ភិយ្យោរិន្ទ្រ មានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មុនកាន់តែងតាំងជាអនុរដ្ឋលេខាធិការ លោក ទេព ភិយ្យោរិន្ទ្រ ធ្លាប់មានតួនាទីជាអគ្គនាយកនៃអគ្គនាយកនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ធ្លាប់ធ្វើជាទីប្រឹក្សានាយកប្រតិបត្តិនៃការិយាល័យធនាគារពិភពលោក ធ្លាប់ធ្វើជាប្រធាន-អនុប្រធាននៃនាយកដ្ឋានគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ខណៈលោកផ្ដើមបម្រើការជាមន្រ្តីផ្នែកថវិកានៃនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០០០៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


