ព័ត៌មានជាតិ
ភ្នាក់ងារតំណាងសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ត្រូវអនុវត្តវិធាន ៣ ដើម្បីបានចំណូលកម្រៃជើងសា
ពាក់ព័ន្ធទៅនិងការដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិ សហគ្រាសជាភ្នាក់ងារ ដែលបំពេញតួនាទីជាអ្នកតំណាងសហគ្រាសដឹកជញ្ជូនទំនិញជាអន្តរជាតិ ចាំបាច់ត្រូវអនុវត្តវិធាន ៣ ចំណុចសំខាន់ៗ ដើម្បីអាចទទួលបានចំណូលពីកម្រៃជើងសារ។

យោងតាមសេចក្តីប្រកាសចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី«កាតព្វកិច្ចចំពោះសកម្មភាពភាពអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិ» បានឱ្យដឹងថា ភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ជាពិសេសសហគ្រាសជាភ្នាក់ងារ ដែលបំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញ ដើម្បីអាចទទួលបានចំណូលពីកម្រៃជើងសារពីការដឹកទំនិញ ចាំបាច់ត្រូវតែអនុវត្តវិធាន ៣ ចំណុច។ ទី១ ត្រូវកត់ត្រាជាចំណូលពីកម្រៃជើងសា និងចំណូលពាក់ព័ន្ធផ្សេងទៀត ដូចមានចែងក្នុងកិច្ចសន្យា ភ្នាក់ងារជាមួយសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ។ ដោយឡែក ចំពោះ ថ្លៃសេវាដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលសហគ្រាសបានប្រមូលពីអតិថិជន ក្នុងស្រុក ហើយទូទាត់ទៅឱ្យសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិវិញ មិនមែន ជាចំណូល និងចំណាយរបស់ភ្នាក់ងារទេ។
ទី២. សហគ្រាសជាភ្នាក់ងារ ក៏ត្រូវតែកត់ត្រាបែងចែកដាច់ពីគ្នារវាងចំណូលរបស់ភ្នាក់ងារ និងទឹកប្រាក់ដែលប្រមូលជួសសហគ្រាស ដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដោយត្រូវមានឯកសារគាំទ្រច្បាស់លាស់ ដូចជា កិច្ចសន្យាភ្នាក់ងារ វិក្កយបត្រ ឯកសារទូទាត់ជាដើម។ ក្នុងករណីមិនបានរក្សាទុកឯកសារដែល អាចផ្ទៀងផ្ទាត់បាន រដ្ឋបាលសារពើពន្ធមានសិទ្ធិធ្វើការកំណត់ចំណូលជាប់ពន្ធឡើងវិញ។

និងទី៣ សហគ្រាសជាភ្នាក់ងារ ចាំបាច់ត្រូវតែចេញវិក្កយបត្រទៅឱ្យអតិថិជនដែលមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ហើយទឹកប្រាក់ដែលប្រមូលជួសនេះ ត្រូវស្មើនឹងទឹកប្រាក់ដែលត្រូវទូទាត់ទៅឱ្យសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ មុនកាត់ទុកប្រាក់ពន្ធលើប្រាក់ ចំណូលដូចមានចែងក្នុងប្រការជ នៃប្រកាសនេះ។ ភ្នាក់ងារត្រូវចាត់ទុកថាទទួលបាន ប្រាក់ចំណូលដុលពីអតិថិជន ក្នុងករណីទឹកប្រាក់ដែលបានប្រមូលលើសពីទឹកប្រាក់ដែល ទូទាត់ឱ្យសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដោយមិនរួមបញ្ចូលនូវលម្អៀង ពីអត្រាប្តូរប្រាក់ឡើយ។

មិនតែប៉ុណ្ណោះ សហគ្រាសដែលដើរតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជា អន្តរជាតិផង និងជាភ្នាក់ងារបញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិផង ត្រូវទទួលស្គាល់ចំណូល និងត្រូវកត់ត្រាក្នុងបញ្ជីគណនេយ្យដាច់ឡែកពីគ្នារវាងចំណូលដែលទទួលពីកម្រៃជើងសា និង ចំណូលពីសេវាដឹកជញ្ជូនតាមរយៈការទិញ-លក់បន្តនូវកន្លែងផ្ទុកទំនិញនៅក្នុងនាវាដើម្បីយក ចំណេញ ដោយត្រូវមានឯកសារគាំទ្រឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
ភ្នាក់ងារដែលធ្វើសកម្មភាពជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាបុគ្គលទាក់ទិន ត្រូវអនុវត្តការទទួលស្គាល់ចំណូលស្របតាមវិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និងចំណាយក្នុងចំណោមបុគ្គលទាក់ទិន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន