Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបដិសេធព័ត៌មានថាកងទ័ពឆត្រយោង ម្នាក់ធ្លាក់ស្លាប់

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យរងក្រ​សួងការ​ពារជាតិ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីមុននេះបន្តិចថា ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោង ខេត្តកំពង់ស្ពឺ ដោយសារតែខ្យល់ហើយធ្លាក់មក សន្លប់ មិនដូចការផ្សព្វផ្សាយថាស្លាប់នោះទេ។

លោកបញ្ជាក់ថា ចំពោះមូលហេតុ គឺការលោតមកជិតដល់ហើយ ធ្លាក់ខុសទំនងបច្ចេកទេស បណ្តាលឲ្យសន្លប់ មិនមានស្លាប់ដូចការផ្សព្វផ្សាយនោះទេ។

យោងតាមបញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់ថា ជនរងគ្រោះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់អាចបញ្ជាក់ថាស្លាប់ ឬយ៉ាងណានោះទេ។

ទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ បញ្ជាករដ្ឋានទ័ពពិសេសលើកឡើងថា” សូមជំរាបជូន ឯកឧត្តម ឈុំ សុជាតិ និងបងប្អូនក្នុងបណ្តាញសង្គម FACEBOOK ទាំងអស់អោយបានជ្រាបថាកម្មវិធីលូតឆត្រព្រឹកមិញពិតជាមានអ្នកគ្រោះថ្នាក់ពិតប្រាកដមែនតែអ្នករងគ្រោះពេលនេះកំពុងតែចូលបន្ទប់សង្រ្គោះបន្ទាន់ សូមបងប្អូនកុំជ្រួលច្របល់ក្រុមការងារយើងមិនទាន់បានពត៌មានជាក់លាក់ទេ សូមអរគុណ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម