Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Cambodia Securities Plc និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Cinda’s រួមគ្នាបង្កើតគម្រោងវិនិយោគ

បានផុស

នៅ

ក្រោម​ការ​ធ្វើជា​សាក្សី​របស់​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃនេះ Cambodia Securities Plc បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន Cinda Plunkett International Capital Management Limited ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ China Cinda ដើម្បី​រួម​គ្នា​បង្កើត​គម្រោង​វិនិយោគ។ នេះ​ជា​កិច្ច​សហប្រតិបត្តិការ​លើក​ដំបូង នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចិន​ដ៏​ធំ​មួយ។ ខណៈ​ក្រុមហ៊ុន China Cinda គឺជា​សហគ្រាស​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន។ Cinda International Holdings Limited (“Cinda International”, លេខ​កូដ​ភាគហ៊ុន HKEX: 111) គឺជា​ស្ថាប័ន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ប្រយោល​ដោយ​ក្រុមហ៊ុន China Cinda Asset Management Co., LTD. (“China Cinda”) តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​កាន់កាប់​ភាគហ៊ុន 78.67% របស់​ខ្លួន គឺ Cinda Securities Co., LTD។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Cambodia Securities Plc បង្កើត​គម្រោង​វិនិយោគ​ដំបូង​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ និង​មូលធន​កម្ពុជា។

លោក TENG CHENG YUEH នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodia Securities Plc មាន​ប្រសាសន៍​ថា វិសាលភាព​វិនិយោគ នៃ​គម្រោង​វិនិយោគ​នេះ នឹង​ផ្តោត​ជា​សំខាន់​លើ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះ​បញ្ជី​ល្អ​ប្រសើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​គម្រោង​វិនិយោគ និង​ហិរញ្ញវត្ថុ​ផ្ទាល់​សម្រាប់​ប្រទេស​កម្ពុជា និង​បញ្ចូល​បណ្ដាញ​ហិរញ្ញវត្ថុ​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន។ នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​កម្រិត​ដោយ​ការ​អភិវឌ្ឍ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​តិចតួច ហើយ​ការ​ផ្តល់​ហិរញ្ញប្បទាន​សាជីវកម្ម​អាច​ពឹងផ្អែក​តែ​លើ​ប្រតិបត្តិការ​ជាមួយ​ធនាគារ ដែល​ជា​រឿយៗ ត្រូវ​បាន​កំណត់​ដោយ​លក្ខខណ្ឌ នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ធនាគារ ដែល​រារាំង​លទ្ធភាព នៃ​ការ​អភិវឌ្ឍ​ចម្រុះ នៃ​សហគ្រាស ហើយ​ដោយសារ​តែ​អាជីវកម្ម​ដែល​ធ្វើឡើង​ដោយ​ធនាគារ អាច​សម្រាប់​តែ​ប្រាក់កម្ចី​ប៉ុណ្ណោះ វា​នឹង​ធ្វើ​ឲ្យ​ដើមទុន​របស់​ក្រុមហ៊ុន​កើន​ឡើង ដោយសារ​អត្រា​ការប្រាក់​ខ្ពស់ ហើយ​វា​នឹង​មិន​អាច​ប្រើប្រាស់​ភាគហ៊ុន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​បានទេ។ មូលនិធិ​បណ្ដាក់​ទុន​រួមគ្នា​ដែល​ចេញ​ដោយ​ស្ថាប័ន​ទាំងពីរ​នេះ នឹង​ផ្តល់​ឱកាស​ដល់​សេដ្ឋកិច្ច​កម្ពុជា ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ហិរញ្ញប្បទាន​សាជីវកម្ម​

ទំហំ នៃ​គម្រោង​វិនិយោគ​នេះ​លើស​ពី ២០០ លាន​ដុល្លារ​អាមេរិក

អគ្គនាយក​ផ្សារ​មូលបត្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា នៃ​ក្រុមហ៊ុន​ទាំងពីរ។ កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ក្នុង​គម្រោង​វិនិយោគ​នេះ​ចែកចេញជា​បី​ដំណាក់កាល ហើយ​ដំណាក់កាល​នីមួយៗ​មាន​ទំហំ​មូលនិធិ​ច្បាស់លាស់។ ដំណាក់កាល​ទី១ នឹង​ត្រូវ​បាន​ចេញ​នៅ​ក្នុង​មូលនិធិ​សាធារណៈ​របស់ CSX ហើយ​ទំហំ​មូលនិធិ​ត្រូវ​បាន​កំណត់​នៅ​ទំហំ ២០ លាន​ដុល្លារ​អាមេរិក​។ ដំណាក់កាល​ទី២ នឹង​កើន​ឡើង ៥០ លាន​ដុល្លារ​ទៀត ហើយ​ដំណាក់កាល​ទី​៣ នឹង​ពង្រីក​ដល់​ជាង ១០០ លាន​ដុល្លារ​អាមេរិក​។ វិសាលភាព នៃ​ការ​វិនិយោគ​របស់​វា​នឹង​ផ្តោត​ទៅ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ជា​ចម្បង ហើយ​វិធីសាស្ត្រ នៃ​ការវិនិយោគ​គឺ​ភាគច្រើន​ជា​ទម្រង់​មូលធន រួមផ្សំ​ជាមួយ​នឹង​មូល​ប​ត្រ​បំណុល​សាជីវកម្ម​ដែល​អាច​បំប្លែង​បាន ឬ​ការវិនិយោគ​ហិរញ្ញវត្ថុ​ចម្រុះ​ផ្សេងទៀត​។ ក្រៅពី​អាជ្ញាប័ណ្ណ​ធានា​ទិញ​មូលបត្រ Cambodia Securities Plc ក៏មាន​លទ្ធភាព​ក្នុងការ​ចុះកិច្ចសន្យា​ទិញ​លក់ និង​ផ្តល់​ប្រឹក្សា​ដល់​ក្រុមហ៊ុន​នានា​ដែល​ចង់​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​ផងដែរ​។ ដូច្នេះហើយ កិច្ចសន្យា​ទិញ​លក់ និង​ណែនាំ​ក្រុមហ៊ុន​ឲ្យ​ដំណើរការ​ជា​សាធារណៈ​អាច​ចាប់ផ្ដើម​ភ្លាមៗ​មុន និង​ក្រោយ​ការវិនិយោគ​ដែល​នឹង​ជា​ជំនួយ​កាន់តែច្រើន​ដល់​សហគ្រាស​។ ក្រៅពី​ការដាក់ចេញ​ដើមទុន​ក៏មាន​ឱកាស​ចេញផ្សាយ​ជា​សាធារណៈ​ក្នុងពេល​តែមួយ​ដែរ​។ វា​ក៏​នឹង​ក្លាយ​ជា​ឧបករណ៍​វិនិយោគ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​វិនិយោគ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច។

មូលនិធិ​អភិវឌ្ឍន៍​អចលនទ្រព្យ នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​ឡើងវិញ​នា​ពេល​អនាគត

លោក PAN CHUNYUN នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា មានប្រសាសន៍ថា Cambodia Securities Plc មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រួម​របស់​ប្រទេស​កម្ពុជា។ គម្រោង​វិនិយោគ​នេះ នឹង​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​មូលធន​កម្ពុជា ដែល​នឹង​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​បរទេស​ចូលមកក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​មូលនិធិ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ឲ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការគ្រប់គ្រង​ស្ថាប័ន​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ​ផងដែរ​។ នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​កំណើន និង​ការអភិវឌ្ឍន៍​រយៈពេល​វែង​របស់​កម្ពុជា​។

បន្ទាប់ពី​នេះ យើង​គ្រោង​នឹងដាក់​ចេញ​នូវ​មូលនិធិ​អភិវឌ្ឍន៍​អចលនទ្រព្យ​ជា​លើក​ទី​ពីរ ដើម្បី​នាំយក​ស្ថាប័ន​បរទេស​មក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ដីធ្លី និង​អចលនទ្រព្យ ដែល​មាន​តម្លៃ​ទាប​នៅ​កម្ពុជា៕

ចំណាំ ៖ ប្រវត្តិ​សង្ខេប​របស់ China Cinda Group

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

ព័ត៌មានជាតិ៦ នាទីutes មុន

UN-ESCAP ប្តេជ្ញាគាំទ្រគោលនយោបាយជាតិសកម្មភាពមីន និងការអភិវឌ្ឍរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

UN៖ អំពើហិង្សា​នៅ​ហៃទី​ខិតជិត​ដល់​ចំណុច​​​​មួយ​ដែលគ្មានថ្ងៃស្រោចស្រង់​​វិញ

ព័ត៌មានជាតិ៥០ នាទីutes មុន

កម្ពុជា កំពុងបំពេញនីតិវិធីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ និងរបួស ដោយសារការរញ្ជួយដីនៅថៃ

សុខភាព២០ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២១ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម