ព័ត៌មានជាតិ
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គ មណ្ឌលគិរី
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការដឹកនាំគម្រោង CASDP បានចូលរួមជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មម្រេចសរីរាង្គ មណ្ឌលគិរី ដែលជាសហគមន៍ទី១៩ នៅថ្ងៃទី ០២ តុលា ឆ្នាំ ២០២៣។

សហគមន៍ បានលើកផែនការក្នុងទុនវិនិយោគ សរុបប្រមាណជា ២៧ម៉ឺនដុល្លា ក្នុងនោះ ៦០% ជាទុនដែលសហគមន៍មានស្រាប់ក្នុងដៃ ៤០% ជាទុនផ្តល់ពីគម្រោង និងផ្លូវកៅស៊ូ១ខ្សែក្នុងតម្លៃប្រមាណជា ៨៧ម៉ឺនដុល្លារ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីពិពិធកម្មកសិកម្ម (CASDP) ដែលផ្តោតសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីក្លាយទៅជាសហគ្រិនសហគមន៍កសិកម្ម តាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្របតាមគោលនយោបាយវិស័យកសិកម្មសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧នេះ។
ក្នុងកម្មវិធីនេះ បាននិងកំពុងវាយតម្លៃសម្រិតសម្រាំងជ្រើសយកបណ្តាសហគមន៍កសិកម្ម ដែលមានសមត្ថភាពក្នុងកម្រិតកំណត់មួយ ( សមត្ថភាពគ្រប់គ្រង ផែនការ គណនេយ្យ ចំណាត់ការដោយមិនមានលាក់កំបាំង។ ដើម្បីចូលរួមអនុវត្ត ដោយមានគោលននោបាយគាំទ្រ (1) ផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% (2) ផ្តល់ការកសាងសមត្ថភាពបច្ចេកទេស ពាក់ព័ន្ធផលិតកម្មជាធុរកិច្ច និង (3) ផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ដល់សហគមន៍មានផ្លូវថ្នល់ និងប្រព័ន្ធស្រោចស្រពជាដើម។
សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ មានសហគមន៍កសិកម្មកម្ពុជា ១៩ ដែលបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


