ព័ត៌មានជាតិ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង ក្រុមហ៊ុន ព្របណិកស៍ (ខេមបូឌា) ឯ.ក និងគម្រោងលំនៅឋានវង្ស
បច្ចុប្បន្ន វិស័យអភិវឌ្ឍន៍សំណង់ និងសេវាផ្គត់ផ្គង់លំនៅឋាន នៅព្រះរាជាណាចក្រកម្ពុជា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការផ្ដល់សេចក្ដីសុខក្សេមក្សាន្ត និងសហគមន៍រស់នៅក្នុងតំបន់នីមួយៗ ឲ្យមានគុណភាព សោភ័ណភាព ឈានឡើងមួយកម្រិតទៀត។ ប៉ុន្តែអ្វីទាំងនោះក៏មិនមែនត្រឹមម្ចាស់គម្រោងវិនិយោគតែឯងអាចសម្រេចគោលដៅជូនដល់អតិថិជនឲ្យបានប្រសិទ្ធភាព និងទំនុកចិត្តនោះទេ។ ម្ល៉េះហើយ គម្រោងលំនៅឋានវង្ស បានតែងតែស្វះស្វែងលើការចាប់យកដៃគូសហការ ក្នុងការផ្ដល់សេវា និងផ្ដល់ទំនុកចិត្តបន្ថែមជូនដល់អតិថិជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត។

យ៉ាងណាមិញ ព្រឹត្តិការណ៍កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣ គម្រោងលំនៅឋានវង្ស បានសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង ក្រុមហ៊ុន ព្របណិកស៍ (ខេមបូឌា) ឯ.ក និងគម្រោងលំនៅឋានវង្ស។

លោកជំទាវអគ្គនាយិកា នៃគម្រោង លំនៅឋានវង្ស ម៉ឺន ស្រីណែត ក៏បានមានប្រសាសន៍ផងដែរថា “ក្រោមការសិក្សាសម្រេចចិត្តដោយថ្នាក់ដឹកនាំរបស់នាងខ្ញុំ រួមនឹងការស្វែងយល់ និងសង្កេតឃើញពីវត្តមាន នៃសកម្មភាពការងារដ៏មានជំនាញ និងវិជ្ជាជីវៈ ក្រុមការងារដែលពេញដោយសមត្ថភាព គួបផ្សំនឹងលទ្ធផលស្នាដៃក្នុងការជំរុញទីផ្សារអចលនទ្រព្យ ក៏ដូចជាទីប្រឹក្សាសម្រាប់អតិថិជនកន្លងមក គឺប្រកបដោយគុណភាព ប្រសិទ្ធភាពពិតប្រាកដ។ ដោយនាងខ្ញុំរំពឹងថា ការចាប់ផ្ដើមពីថ្ងៃនេះតទៅ គម្រោង លំនៅឋានវង្ស និង ក្រុមហ៊ុន ព្របណិកស៍ គឺនឹងនាំមកនូវការពង្រឹងលើប្រសិទ្ធភាព និងសមត្ថភាពសម្រាប់គម្រោងនាងខ្ញុំ ព្រមទាំងសម្រាប់អតិថិជនទាំងអស់ ឲ្យកាន់តែមានទំនុកចិត្តប្រកបដោយប្រសិទ្ធភាពពិតជាក់ជាពុំខាន”។

គួររំលឹកផងដែរថា គម្រោង លំនៅឋានវង្ស គឺមានចក្ខុវិស័យក្នុងការបង្កើតនូវបរិបទថ្មី នៃការរស់នៅជាសហគមន៍ល្អ ដែលមានភាពសុខដុម ក្នុងលំនៅឋានបែបស៊ីវិល័យ រួមមានអគារពាណិជ្ជកម្ម អគារការិយាល័យ ផ្ទះអាជីវកម្ម និងវីឡា ដែលកំពុងលេចត្រដែតជារូបរាងឡើង ឋិតក្នុងតំបន់មានសក្ដានុពលខ្លាំង ជាប់នឹងផ្លូវធំរដ្ឋ ៥០ ម៉ែត្រ ជិតនឹងអាកាសយានដ្ឋានថ្មី និងផ្លូវក្រវាត់ក្រុងទី ៣៕








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


