ព័ត៌មានជាតិ
កិច្ចព្រមព្រៀងសំណង បិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនដំណើរការព្រលានយន្តហោះសៀមរាបថ្មី
កិច្ចព្រមព្រៀងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ។

នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនពេលចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI)។ កម្មវិធីនេះមានការចូលរួមពី លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការចរចាសំណង ដោយមានការចូលរួមពីអនុប្រធាន សមាជិកនៃគណៈកម្មការ។

លោកប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានដែលគ្រប់ភាគីពាក់ព័ន្ធទំាងអស់បានខិតខំ និងសម្រេចបាននូវការព្រមព្រៀងគ្នាលើសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន សំដៅដល់ការដាក់ឱ្យដំណើរការជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅខែតុលា ឆ្នាំ២០២៣ ដោយរលូនតាមការគ្រោងទុក។
លោកក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានសម្របសម្រួលជាមួយក្រុមហ៊ុន AIAI ដើម្បីទទួលយកបុគ្គលិកដែលកំពុងបម្រើការនៅអាកាសយានដ្ឋានបច្ចុប្បន្នទាំងអស់ទៅធ្វើការនៅអាកាសយានដ្ឋានថ្មី ក្រោមគោលការណ៍ស្ម័គ្រចិត្ត។ ទាំងនេះ បានធ្វើឱ្យបុគ្គលិកមានការសប្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នេះត្រូវបានចុះហត្ថលេខានៅខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ សម្តេចវិបុលបញ្ញា សុខ អាន និងសមភាគីចិន ក្រុមហ៊ុន AIAI។ ការចុះហត្ថលេខាធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរាជធានីភ្នំពេញ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងដែលមានសារៈសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចមិនត្រឹមតែនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺជំរុញដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ជាពិសេសត្រូវបានប្រសិទ្ធនាមដោយសម្តេចតេជោថា ជា “ជាតារារះនាទិសឧត្តរ” ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២២ កន្លងមកនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


