Connect with us

ព័ត៌មានជាតិ

តើការសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានជំនាញអ្វីខ្លះ?

បានផុស

នៅ

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសសំណង់សាធារណការ សេដ្ឋកិច្ចដឹកជញ្ជូន និងនាវាចរណ៍។ វិទ្យាស្ថាននេះ បានផ្អែកលើការសិក្សាជំនាញសំខាន់ៗចំនួន៦ ដែលសុទ្ធសឹងជាជំនាញបច្ចេកទេសមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ តើជំនាញអ្វីខ្លះ ដែលមានការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានប្រែក្លាយពីវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានប្រកាសដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វិទ្យាស្ថាននេះ បានបើកទទួលនិស្សិតជំនាន់ទី១ ដែលបាននិងកំពុងសិក្សាលើជំនាញ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន៣ ហើយមានកម្មវិធីសិក្សាពេញមួយថ្ងៃ និងមាន៥ថ្ងៃក្នុងមួយសប្តាហ៍ (ចន្ទ-សុក្រ)។ ជំនាញទាំង៦នេះ រួមមាន៖១/ ដេប៉ាតឺម៉ង់សំណង់សាធារណការ ផ្អែកលើជំនាញចំនួនពីរ គឺជំនាញសំណង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២/ ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម ផ្អែកលើជំនាញពីរ គឺជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ៣/ ដេប៉ាតឺម៉ង់ផ្នែកនាវាចរណ៍ មានជំនាញពីរ គឺជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។

បើតាមលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សាលើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងកំពង់ផែ និស្សិតនឹងទទួលបានឱកាសការងារច្រើន ដូចជា៖ ក្លាយជាវិស្វករ បម្រើការងារជាមន្ត្រីក្នុងក្រសួងសាធារណការ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ និងបម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់។ រីឯនិស្សិតដែលសិក្សាជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ នឹងទទួលឱកាសការងារជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យ-បរិស្ថាន បម្រើការក្នុងក្រសួងស្ថាប័នរដ្ឋ​ ក្រុមហ៊ុនឯកជន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន។

ចំណែក ឱកាសការងារដែលទទួលបានពីការសិក្សាលើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក នឹងក្លាយជាអ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន ប្រតិបត្តិការដឹកជញ្ជូន អ្នកវិភាគផ្នែកដឹកជញ្ជូន អ្នកតាក់តែងគោនយោបាយសេដ្ឋកិច្ចដឹកជញ្ជូន ជាដើម។ ដោយឡែក ជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ គឺជាជំនាញថ្មីមួយដ៏សំខាន់ក្នុងការជំរុញការងារភស្តុភារកម្មដែលនិស្សិតសិក្សាជំនាញនេះនឹងក្លាយជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម បុគ្គលិកបញ្ជាទិញ អ្នកវិភាគផ្នែកភស្តុភារកម្ម អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ អ្នករៀបចំផែនការផលិតកម្ម ថែមទាំងអាចជាម្ចាស់អាជីវកម្ម ដឹកជញ្ជូនទំនិញ។

បើនិយាយអំពីជំនាញដែលទាក់ទងនឹងនាវាចរណ៍ ជាជំនាញបច្ចេកទេសមានតម្រូវការខ្ពស់នៅកម្ពុជា ដែលក្នុងនោះ អ្នកសិក្សាជំនាញនេះនឹងក្លាយជាអ្នកបើកបរនាវា អាចបម្រើការងារនៅកំពង់ផែ បម្រើការជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកជាតិ-អន្តរជាតិ និងជាអ្នកថែទាំ ជួសជុលម៉ាស៊ីននាវាតាមកំពង់ផែ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម