ព័ត៌មានជាតិ
៦ មុខជំនាញកំពុងពេញនិយមសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ ឥតបង់ថ្លៃ
វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៣-២០២៤ នេះ បានប្រកាសជ្រើសរើសសិស្ស-និស្សិត អាហារូបករណ៍ ១០០% សម្រាប់សិស្សឆ្នើម និង ៥០% សម្រាប់សិស្សស្រី ដែលប្រឡងប្រជែងជាប់ដើម្បីសិក្សាលើមុខជំនាញដែលកំពុងមានទីផ្សារចំនួន ៦ មុខជំនាញផ្សេងគ្នា។

ឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអាហារូបករណ៍ ១០០% ចំនួន ៥០នាក់ សម្រាប់និស្សិតឆ្នើម ដែលប្រឡងជ្រើសរើសចូលរៀនជាប់ និងបានលំដាប់ពិន្ទុខ្ពស់ ក្នុងចំណោម ៣០០នាក់ និងអាហារូបករណ៍ ៥០% សម្រាប់និស្សិតជានារី ដែលប្រឡងជ្រើសរើសចូលរៀនជាប់។
មុខជំនាញដែលជាជំនាញកំពុងមានតម្រូវការទីផ្សារការងារ ជាពិសេសនៅក្នុងវិស័យសាធារណការណ៍រួមមានដូចជា៖
១/ សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ
២/ ប្រព័ន្ធចម្រោះទឹកកង្វក់
៣/ សេដ្ឋកិច្ចនិងការគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក
៤/ គ្រប់គ្រងភស្តុភារកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់
៥/ អ្នកបើកនាវា
៦/ ម៉ាស៊ីននាវា។

សម្រាប់យុវជនដែលចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍អាចទៅទទួលពាក្យប្រឡងនៅការិយាល័យសិក្សា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


