Connect with us

ព័ត៌មានជាតិ

បុរសពិការពាក់ជើងឈើ ទទួលបានជើងសិប្បនិម្មិតថ្មី

បានផុស

នៅ

បុរសពិការកំសត់ពាក់ជើងឈើ ត្រូវបានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តបាត់ដំបង បានផ្តល់ជើងសិប្បនិម្មិតថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការងារប្រចាំថ្ងៃ។

មន្រ្តីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តបាត់ដំបង បានឱ្យដឹងថា បុរសកំសត់រូបនេះមានឈ្មោះ យ៉ាន់ ហេង ជាជនរងគ្រោះថ្នាក់ដោយសារមីន និងពិការភាពជើងម្ខាង។

រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា កំពុងជួយអភិវឌ្ឍន៍ និងកាត់បន្ថយភាពភាពក្រីក្ររបស់ជនពិការទាំងនៅក្នុងសហគមន៍ និងតាមទីជនបទឆ្ងាយៗ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាន ដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនពិការទូទៅ។

អាជ្ញាធរមីន បានឱ្យដឹងថា ខ្លួននឹងបន្តជួយកៀរគរធនធានពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា នៅក្នុងប្រទេសកម្ពុជា ក្នុងការបន្តនិរន្តភាពផ្តល់សេវារបស់ខ្លួនដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស និងជនពិការទូទៅឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម