ព័ត៌មានជាតិ
កម្ពុជា ជំរុញគ្រប់ភាគីបន្តកិច្ចសហការ និងការលះបង់រួម ក្នុងការបង្កើតពិភពលោកសុវត្ថិភាពជាងមុន គ្មានការគំរាមកំហែងពីគ្រាប់មីន
កម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តស្មារតីនៃកិច្ចសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន។ នេះជាការលើកឡើងរបស់ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្នុងកម្មវិធីបិទកិច្ចពិភាក្សាកម្រិតនយោបាយ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

លោក លី ធុជ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ដែលចូលរួមយ៉ាងសកម្ម និងប្តេជ្ញាចិត្តឥតងាករេចំពោះគោលដៅរួម ដើម្បីពិភពលោកមួយដែលគ្មានមីន ហើយ លោក បានសង្កត់ធ្ងន់ថា ការជួបជុំនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីការលះបង់រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវភាពរឹងមាំនៃភាពជាដៃគូសកល ផងដែរ។
លោក លី ធុជ បានលើកឡើងថា តាមរយៈការពិភាក្សារយៈពេល ០៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៤-២៦ ខែមិថុនា ឆ្នាំ២០២៤ បានពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពនៃផែនការសកម្មភាពអូស្លូ ដោយកំណត់បញ្ហាប្រឈម ឱកាសខាងមុខ និងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួម។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នាបង្កើតអនុសាសន៍ណែនាំដែលអាចអនុវត្តបានក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ដោយសង្កត់ធ្ងន់លើការសហការគ្នារវាងម្ចាស់ជំនួយ ដំណោះស្រាយជាក់ស្តែងសម្រាប់បញ្ហាប្រឈមក្នុងការអនុវត្ត និងការរាយការណ៍យ៉ាងទូលំទូលាយ ដើម្បីធានាបាននូវកិច្ចខិតខំប្រឹងប្រែង និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះ លោក លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តស្មារតីនៃការសហការ និងការលះបង់រួមគ្នា ក្នុងការបង្កើតពិភពលោកមួយដែលមានសុវត្ថិភាពជាងមុន ដោយគ្មានការគំរាមកំហែងពីគ្រាប់មីន ហើយផែនការសកម្មភាពសៀមរាប-អង្គរ នឹងកសាងលើភាពជោគជ័យ និងមេរៀនបានពីផែនការសកម្មភាពអូស្លូ និងការពិភាក្សានៅ Wilton Park ដើម្បីធានាបាននូវវឌ្ឍនភាពបន្តឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានមីន៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


