ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជួយឡាវបោសសម្អាតគ្រាប់មីន ស្របពេលកំពុងដាក់ពង្រាយមីននៅអ៊ុយក្រែន
ខណៈពេលខ្លួនកំពុងដាក់ពង្រាយគ្រាប់មីននៅលើទឹកដីប្រទេសអ៊ុយក្រែន រុស្ស៊ីបានប្រកាសថានឹងចាត់ឲ្យអ្នកជំនាញទៅជួយដោះគ្រាប់មីននៅក្នុងប្រទេសឡាវនាខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន National Interest កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនអន្តរជាតិរុស្ស៊ី ធ្លាប់បានបំពេញបេសកកកម្មចំនួន៦លើករួចមកហើយនៅក្នុងប្រទេសឡាវ ដោយបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានច្រើនជាង ៣ ៥០០គ្រាប់នៅលើផ្ទៃដីជិត ១៩០ហិកតា។ បេសកកម្មថ្មីនៅឡាវ ធ្វើឡើងតាមសេចក្ដីសម្រេចរបស់ប្រធានាធិបតីរុស្ស៊ី ហើយត្រៀមចាប់ផ្ដើមក្នុងខែវិច្ឆិកាខាងមុខ ដោយមានទាំងការបោសសម្អាតមីន និងបង្ហាត់បង្រៀនក្រុមអ្នកជំនាញ។ កន្លងមក រុស្ស៊ីអះអាងថា ខ្លួនបានហ្វឹកហាត់អ្នកជំនាញដោះមីននៅឡាវបានចំនួន ១៣៦នាក់។
គ្រាប់មីននៅឡាវ ត្រូវបានដាក់ពង្រាយកាលពីសម័យសង្គ្រាមវៀតណាមឆ្នាំ១៩៦៤-១៩៧៣ ព្រមទាំងជម្លោះរវាងកងកម្លាំងរដ្ឋាភិបាលឡាវ និងក្រុមឧទ្ទាម Hmong។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងជួយឡាវដោះមីន រុស្ស៊ីផ្ទុយទៅវិញបែរជាកំពុងដាក់ពង្រាយគ្រាប់មីនជាច្រើននៅលើទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ ខណៈភ្លើងសង្គ្រាមរយៈពេលជាង២ឆ្នាំកន្លងមកនេះនៅមិនទាន់រលត់នៅឡើយទេ។
យោងតាមរបាយការណ៍ចុងក្រោយ កងកម្លាំងរុស្ស៊ីបានដាក់ពង្រាយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្របដណ្ដប់លើមួយភាគបីនៃទឹកដីអ៊ុយក្រែន។
ចំណែកឯរបាយការណ៍ពីសារព័ត៌មាន The Wall Street Journal កាលពីឆ្នាំ២០២៣ បានបង្ហាញថា ប្រមាណជា៣០ភាគរយនៃផ្ទៃដីរបស់អ៊ុយក្រែន សូម្បីតែនៅជុំវិញរដ្ឋធានីកៀវ ក៏មានដាក់ពង្រាយគ្រាប់មីនផងដែរ។
មីនដែលរុស្ស៊ីប្រើនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ត្រូវគេដឹងថាជាប្រភេទមីន POM-2 និង POM-3 ហើយការដាក់ពង្រាយធ្វើឡើងតាមរយៈការទម្លាក់ដោយយន្តហោះ ឬក៏ផ្លោងចេញពីឧបករណ៍បាញ់គ្រាប់ពិសេស។ គ្រាប់មីន POM-3 របស់រុស្ស៊ីមិនធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមកនោះទេ ពោលគឺទើបតែប្រើជាលើកដំបូងនៅលើដីអ៊ុយក្រែននេះឯង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


