ព័ត៌មានជាតិ
រដ្ឋមន្ត្រីសង្គមកិច្ច អំពាវនាវគ្រប់ភាគី ជួយគាំពារដល់ជនមានពិការភាព សំដៅលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឱ្យជនមានពិការភាព ក្រុមគ្រួសារ ក៏ដូចជាគ្រប់វិស័យទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឱ្យអស់សក្ដានុពល ដើម្បីបង្កើនសមត្ថភាព បង្កើតឱកាស និងមធ្យោបាយ សំដៅលើកកម្ពស់ជីវភាពរស់នៅ សេចក្ដីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងកម្មវិធីប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ លោក ជា សុមេធី និង លោកស្រី ជា ផល្គុន វគ្គផ្ដាច់ព្រ័ត្រ កាលពីរសៀលថ្ងៃទី ៣ ធ្នូ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោក ជា សុមេធី មានប្រសាសន៍ថា តាមរយៈការប្រឡងចម្រៀងលើកនេះ គឺជាការបង្ហាញទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ថា វិស័យពិការភាពនៅកម្ពុជា កំពុងត្រូវបានយកចិត្តទុកដាក់ និងពង្រីកជាបន្តបន្ទាប់ ដែលបានសេចក្ដីថា ជនមានពិការភាពគ្រប់រូបពិតជាមានឱកាស និងមានលទ្ធភាពកែប្រែស្ថានភាពជីវិតរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមទិសស្លោកថា ពុំមាននរណាម្នាក់ត្រូវបានទុកចោល។

លោករដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីវគ្គដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ មានការយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ថ្នាក់ដឹកនាំ សប្បុរសជនជិតឆ្ងាយ ដែលនេះបង្ហាញថា វិស័យពិការភាព ពិតជាកំពុងត្រូវបានយកចិត្តទុកដាក់ និងលើកទឹកចិត្តតាំងពីថ្នាក់ជាតិ ក្រសួង ស្ថាប័ន បុគ្គល និងស្ថាប័នឯកជនពិតប្រាកដមែន។

លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ មានប្រសាសន៍ថា ការប្រឡងចម្រៀងជនមានពិការ ពានរង្វាន់ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន បានឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ ចាប់តាំងពីបេក្ខជន បេក្ខនារី ១២២ រូប មកនៅ ៤០ រូប បន្ទាប់មកនៅ ២០ រូប ហើយចុងក្រោយបានសម្រិតសម្រាំងយកត្រឹមតែ ៦ រូបប៉ុណ្ណោះ ក្នុងនោះ បេក្ខជន ៣ រូប និងបេក្ខនារី ៣ រូប សម្រាប់ប្រកួតប្រជែងដណ្ដើមយកលេខ ១ លេខ ២ និងលេខ ៣៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


