ព័ត៌មានជាតិ
សក្តានុពលសម្បូរបែបធ្វើឲ្យស្រុកសេសានប្រែមុខមាត់ថ្មី
អស់រយៈពេលជាង៣០ឆ្នាំ ស្រុកសេសានដែលមានដងទន្លេចំនួន៣ និងមានព្រំប្រទល់ជាប់ជាមួយខេត្តតនគិរី ខេត្ត មណ្ឌលគិរី និងក្រចេះ សម្បូរទៅដោយសក្តានុពធនធានធម្មជាតិផងនោះ បានផ្លាស់ប្ដូរការអភិវឌ្ឍន៍បន្តិចម្ដងៗរហូតមកទល់បច្ចុប្បន្ននេះ។

ជាង៣០ឆ្នាំមុនស្រុកនេះមានសភាពស្ងាត់ជ្រងំក៏ប៉ុន្តែក្រោយមកស្រុកសេសានបានបោះជំហានទៅមុខរីកចំរើនលើគ្រប់វិស័យតាមដងទន្លេសេសានដីអំណោយផលសម្រាប់ធ្វើកសិកម្មរួមានសក្តានុពលជាច្រើនទៀតដូចជាទេសចរណ៍ក្នុងចំណោមស្រុកក្រុងទាំង៦ នៃខេត្តស្ទឹងត្រែង។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានរៀបរាប់ថា ស្រុកសេសានត្រូវបានកាត់ចេញពីស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅឆ្នាំ១៩៨៥ ហើយបានដាក់ឈ្មោះជាស្រុកសេសាន។ ប្រជាពលរដ្ខប្រមាណ៧០ភាគរយភាគច្រើនរស់នៅតាមដងទន្លេចំនួន៣ គឺទន្លេសេកុង សេសាន និងស្រែពក ពួកគាត់ស្ទើរតែ៩០ភាគរយបានប្រកបមុខរបរកសិកម្មធ្វើស្រូវ ដាំបន្លែផ្សេងៗ ដំណាំហូបផ្លែ ចិញ្ចឹមសត្វ និងនេសាទត្រី។

ស្រុកនៅជាប់មាត់ទន្លេមួយនេះរីកចម្រើនគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីតំបន់ជនបទក្នុងឃុំចំនួន៧ មកកាន់ទីប្រជុំជនស្រុក និងខេត្តស្ទឹងត្រែង បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកកសិផលមកកាន់ទីផ្សារបម្រើសេវាសាធារណៈ បម្រើសេវារបស់រដ្ឋជាច្រើនបានទៅដល់ប្រជាពលរដ្ឋជាបណ្ដើៗ។
លើសពីនេះស្រុកសេសានក៏មានទំនប់វារីអគ្គិសនីសេសានក្រោមពីរធំជាងគេបង្អស់នៅប្រទេសកម្ពុជាបានលេចធ្លោនៅប៉ែកឦសានជាមួយនឹងការអភិវឌ្ឍវិស័យជាច្រើនមានដូចជាផ្លូវថ្នល់រមណីយដ្ឋានទេសចរណ៍ វិស័យឯកជនតាមដងទន្លេសេសាន។

មុននឹងទៅដល់ស្រុកសេសានយើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែងតាមផ្លូវមាត់ទន្លេសេសាន យើងក៏អាចទស្សនារមណីយដ្ឋាននៅតាមដងទន្លេជាច្រើនកន្លែងក្នុងរដូវប្រាំង ឬរដូវវស្សាអាចទស្សនាពីទេសភាពតាមមាត់ច្រាំងទន្លេជិះកង់កម្សាន្តហាត់ប្រាណផ្សាភ្ជាប់ជាមួយបរិស្ថានទេសចរណ៍ធម្មជាតិ និងទស្សនាភូមិជនជាតិដើមភាគតិចមើលប្រាសាទបុរាណ និងទេសភាពស្រុកស្រែតាមបែបធម្មជាតិតំបន់ជនបទ។ ភ្ជាប់ផ្លូវកៅស៊ូស្ពានថ្មនៅតាមផ្លូវមាត់ទន្លេស្រុកសេសានធ្វើឲ្យវិស័យដីធ្លីមានសន្ទុះតម្លៃខ្លាំងប្រជាពលរដ្ឋលក់ដូរជូនភ្ញៀវបានប្រាក់កម្រៃបន្ថែមលើជីវភាពប្រចាំថ្ងៃ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានប្រាប់ថា វិស័យទេសចរណ៍នៅស្រុកសេសានមានពីររដូវកាល គឺនៅរដូវប្រាំងមានរៀបចំជាកន្លែងរមណីយដ្ឋានកម្សាន្តនៅតាមដងទន្លេនៅរដូវវស្សាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចជិះកង់កម្សាន្តតាមមាត់ទន្លេ និងទស្សនាទេសភាពការរស់នៅរបស់ប្រជាពលរដ្ឋ។
ប្រធានមន្ទីរទេសចរណ៍បាននិយាយបន្ថែមទៀតថា ក្រៅពីរមណីយដ្ឋានសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិនៅរដូវប្រាំងរដូវវស្សាវិស័យឯកជនកំពុងរៀបចំភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរណ៍គ្រប់រដូវកាល។

លោក កៃ តុលា ដៃគូអភិវឌ្ឍន៍វិស័យទេសចរណ៍បានគាំទ្រចំពោះចក្ខុវិស័យនេះ ព្រោះប្រជាពលរដ្ឋនៅ ក្នុងស្រុកសេសាន ពួកគាត់សប្បាយចិត្ត ដោយមិនបាច់ឲ្យកូនចៅទៅធ្វើការឆ្ងាយពីផ្ទះ នាំព្រួយបារម្ភពីបញ្ហាផ្សេងៗ។ លោកបន្ថែមថា នៅពេលមានភ្ញៀវទេសចរមកលេងច្រើនអាចផ្តល់ផលប្រយោជន៍ដល់ប្រជាសហគមន៍និងកសិករនៅភូមិនេះ តាមរយៈការលក់ ដូរកសិផលរបស់ខ្លួននិងបាន ការពារសម្បត្តិធនធានធម្ម ជាតិនៅតំបន់នេះថែមទៀត៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


