Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសានណែនាំពលរដ្ឋឲ្យលើកកម្ពស់ថែរក្សាសុខភាពប្រើប្រាស់ទឹកស្អាតនារដូវប្រាំង

បានផុស

នៅ

ក្នុងឱកាសចុះផ្សព្វផ្សាយសារអប់រំសុខភាពរស់នៅដល់ប្រជាពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកសេសានណែនាំប្រជាពលរដ្ឋឱ្យលើកកម្ពស់ថែរក្សាសុខភាពនៅរដូវប្រាំងតាមរយៈធ្វើអនាម័យ ការប្រើប្រាស់ទឹក ម្ហូបអាហារចំអិនឱ្យឆ្អិន ម៉្យាងទៀតពេលមានមាន់ទាឈឺងាប់ត្រូវយកទៅ​កប់​ចោល ចៀសវាងកុំយកធ្វើជាចំណីអាហារដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា នេះជាការក្រើនរំលឹកទៅបងប្អូនបន្ថែម ព្រោះពេលកើតមានជំងឺឈឺថ្កាត់ពិបាកចំណាយថវិកាទៅរកសេវាព្យាបាលហើយខាតពេលវរលាធ្វើការងារប្រចាំថ្ងៃបន្ថែមទៀត។ លោកបន្តថា បច្ចុប្បន្នសង្កេតឃើញប្រជាពលរដ្ឋមកដួសរែកពន់ទឹកពីទន្លេឡើងទៅប្រើ ហើយសូមឱ្យការប្រើប្រាស់អនុវត្តតាមមន្ត្រីសុខភាពភូមិ និងមន្ត្រីសុខាភិបាលបានណែនាំឱ្យបានត្រឹមត្រូវ ហើយក៏សុំសំណូមពរឱ្យប្រជាពលរដ្ឋ សូមបន្តទទួលទានបរិភោគទឹកស្អាតទឹកដែលដាំពុះ រួចហើយទុកឲ្យត្រជាក់ច្រកដប ឬក៏រក្សាទុកសម្រាប់ប្រើប្រាស់ ហើយសូមប្រយ័ត្នព្រោះរដូវនេះ គឺជារដូវរំហើយមានការព្រួយបារម្ភចំពោះការប្រើប្រាស់ទឹកជាជំងឺអាសន្នរោគផ្សេងៗ។

លោកស្រី កឹង រដ្ឋា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិតាឡាតបានបញ្ជាក់ថា មកដល់ពេលនេះប្រជាពលរដ្ឋបានយល់ដឹងច្រើនហើយចំពោះការថែទាំសុខភាព ព្រោះពូកគាត់ធ្លាប់ទទួលបានការអប់រំពីមន្ត្រីសុខាភិបាលជារឿយៗ។ លោកស្រីថានៅរដូវប្រាំងនេះ អ្នកភូមិជួបភាពលំបាកដោយសារតែនាំគ្នាចុះមករែកពន់យកទឹកពីទន្លេទៅប្រើប្រាស់ ដោយសារខែប្រាំងទឹកអណ្តូងរីងខះ ហើយខ្លះទៀតត្រូវចំណាយថវិកាទិញទឹកបន្ថែម ព្រោះគ្មានកម្លាំងរែកទឹកឡើងពីទន្លេ។

លោក សៃ សាន់ មេភូមិតាឡាត បានបញ្ជាក់ថា ករណីប្រឈមនេះលោកបានផ្តល់ព័ត៌ទៅអាជ្ញាធរពាក់ព័ន្ធរួចហើយ   គឺសុំឱ្យជួយពិនិត្យមើលអណ្តូងស្នប់ត្រូវកែសម្រួល និងជួសជុលឡើងវិញ និងសុំសាងសង់ថ្មីបន្ថែម។ ព្រោះការលំបាកភូមិតាឡាតនេះ ទី១ខ្វះអណ្តូងអនាម័យ អញ្ចឹងទេប្រជាពលរដ្ឋភាគច្រើនចុះកកាយអណ្តូងតាមខ្សាច់ដងផឹកតែម្តង រែកយកដោយកម្លាំង អីចឹងសុំសំណូមពរឱ្យរដ្ឋាភិបាលជួយ។

សូមបញ្ចាក់ថា ជាមួយការស្នើឡើងនេះ អាជ្ញាធរស្រុកបានទាក់ទងជាមួយមន្ទីរអភិវឌ្ឍជនបទឱ្យមករៀបចំប្រព័ន្ធទឹកស្អាតសហគមន៍នៅឆ្នាំ២០២៤នេះ ហើយដោយឡែកខាងអង្គភាពបោសសំអាតមីនកម្ពុជា នឹងផ្តល់អណ្តូងទឹកចំនួន២បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម