ព័ត៌មានជាតិ
ក្រៅពីការងារស្រែចំការ ពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន នាំគ្នាចូលព្រៃ បេះផ្លែគុយ និងរើសផ្លែសំរង
ប្រជាពលរដ្ឋ រស់នៅភូមិតាឡាត ភូមិស្វាយរៀង និងភូមិក្របីជ្រុំ ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅមុនពេលរដូវបង្កបង្កើនផលចូលមកដល់ ដែលពួកគាត់ធ្លាប់អាស្រ័យផលអនុផលព្រៃឈើ បាននាំគ្នាចូលព្រៃដើរបេះប្លែគុយ រើសផ្លែសំរង ដែលទុំជ្រុះ មកកែច្នៃជាបង្អែមបរិភោគជំនួយសុខភាពផង និងសេសសល់លក់ដើម្បីបានប្រាក់ចំណូលខ្លះៗ ផងដែរ។

លោក សាយ ប៊ុនឡាយ ប្រជាពលរដ្ឋរស់នៅភូមិក្របីជ្រុំ ឃុំតាឡាតបានបញ្ជាក់ថា៖ ការដើរប្រមូលផលអនុផលព្រៃឈើនេះ ជាមុខរបររបស់ប្រជាពលរដ្ឋនៅទីជនបទ បន្ទាប់ទំនេរពីការងារស្រែចំការ ដល់រដូវផលអនុផលព្រៃឈើទុំ នាំគ្នាដើររើស ផ្លែសំរង បេះផ្លែគុយ ផ្តៅដំបង និងបន្លែស្លឹកធម្មជាតិផ្សេងៗទៀត សម្រាប់ធ្វើជាចំណីអាហារបង្គ្រប់ការបរិភោគប្រចាំថ្ងៃ និងសល់អាចលក់បានប្រាក់ចំណូលបន្ថែម។
លោកបន្តថា ផ្លែគុយ និងផ្លែសំរង ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ដើររើសក្នុងព្រៃជ្រៅៗបានក្នុងមួយថ្ងៃ ចន្លោះពី ៣ ទៅ៥ គីឡូក្រាម ហើយមានគប់ជួនពួកគាត់ អាចដេកផ្លូវ ១យប់ឬ២យប់ក៍មានដែរ នេះក៏ព្រោះតែកត្តាជីវភាព ម៉្យាងទៀតពួកគាត់បានយកផ្លែទាំងនេះ ទៅលក់បានប្រាក់ខ្លះសម្រាប់ដោះស្រាយនៅពេលរដូវបង្កបង្កើនផលចូលមកដល់ក្នុងខែឧសភា និងមិថុនា ខាងមុខនេះ។

លោកស្រី ភួន ខាំផៃ រស់នៅភូមិស្វាយរៀងឃុំតាឡាតនេះដែរបានបញ្ជាក់ថា មុខរបរនេះជាប្រពៃណីមួយដែលប្រជាពលរដ្ឋយើងប្រកាន់ធ្វើជាយូរយារមកហើយទៅតាមទំលាប់ដូនតារស់នៅស្រុកស្រែចំការនេះឯង។
អ្នកស្រីបន្តថា បច្ចុប្បន្នផ្លែឈើទាំងនេះមិនសំបូរទេ ព្រោះព្រៃស្រោងមួយចំនួនដែលពលរដ្ឋធ្លាប់ចូលទៅរកបានត្រូវបានជនខិលខូចកាប់ព្រៃរានយកដីធ្វើឱ្យបាត់បង់ធនធានធម្មជាតិអស់មួយចំណែកធំ ហើយករណីនេះអាជ្ញាធរស្រុកកំពុងមានចំណាត់ការផងដែរ។

យ៉ាងណាមិញ លោក ឃីត ភិត មេឃុំតាឡាត បានគាំទ្រដល់ការឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ តែការចូលព្រៃទៅរកផល្លានុផលក្នុងព្រៃជ្រៅៗ សម្រាប់អ្នកដេកផ្លូវត្រូវចេះជូនដំណឹងមកអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ ឬមន្ត្រីនគរបាលប៉ុស្តិ៍ឱ្យបានដឹងជាមុន ដើម្បីយើងងាយស្រួលក្នុងការជួយគ្នានៅពេលមានហានីភ័យណាមួយកើតឡើងដោយយថាហេតុ។

គួរបញ្ចាក់ដែរថា ផ្លែសំរងនេះមានអ្នកប្រមូលទិញនៅតាមភូមិក្នុងមួយគីឡូក្រាម តម្លៃ៥ម៉ឺនរៀល ហើយលក់ចេញនៅទីផ្សារមានតម្លៃ៦ម៉ឺនរៀល ផ្លែដែលមានគុណភាពលេខមួយ ដែលអតិថិជននិយមបរិភោគដោយគិតថាវាជាប្រភេទផ្លែឈើមានជាតិឱសថជួយផ្នែកសុខភាពផងដែរ៕
អត្ថបទ ៖ ងិន លីម



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព