ព័ត៌មានជាតិ
អ្នកជំនាញលើកទឹកចិត្តឱ្យអតិថិជនប្រឈមហានិភ័យសងត្រឡប់យកបញ្ហាទៅជជែកជាមួយធនាគារ
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះថា វិបត្តិសេដ្ឋកិច្ច តែងតែកើតមានជាប្រចាំ អតិថិជនត្រូវមានផែនការច្បាស់លាស់មុនពេលខ្ចី ដែលរៀបចំកម្ចីឱ្យមានគោលដៅហើយមានប្រាក់បំរុងដើម្បីប្រើប្រាស់នៅពេលដែលមានបញ្ហាសេដ្ឋកិច្ចតឹងតែងកើតឡើង។

លោកថា ប្រសិនបើអតិថិជនប្រឈមបញ្ហាបង់សងត្រឡប់ទៅធនាគារសូមឱ្យយកបញ្ហាទៅជជែកជាមួយមន្ត្រីធនាគារ ឬមន្ត្រីមីក្រូហិរញ្ញវត្ថុ និងរកដំណោះស្រាយដោយភាពស្មោះត្រង់ជាមួយគ្នា នោះខាងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចនឹងមានជម្រើសមួយចំនួនផ្ដល់ឱ្យអតិថិជន តែអាស្រ័យលើភាពស្មោះត្រង់របស់អតិថិជន។
លោកបញ្ជាក់ថា នៅកម្ពុជា គ្មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយអាចរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនដោយមិនឆ្លងកាត់ដំណោះស្រាយ ឬនិតិវិធីតុលាការបានឡើយ។
ការដោះស្រាយតម្រូវឱ្យលក់ទ្រព្យបញ្ចាំ ឬមិនលក់ជាជម្រើសរបស់អតិថិជន ប្រសិនបើអតិថិជនមិនចង់លក់ទេ មិនមាននរណាមាសិទ្ធិបង្ខំឱ្យលក់ទេ ហើយប្រសិនបើមានករណីបង្ខំ គំរាមកំហែង អតិថិជនអាចប្ដឹងទៅគ្រឹះស្ថានផ្ទាល់ក៏បាន ប្ដឹងទៅធនាគារជាតិ ឬប្ដឹងអាជ្ញាធរក៏បាន។

បើតាមលោក កាំង តុងងី វិស័យធនាគារហិរញ្ញវត្ថុ ឥណទានប្រឈមហានិភ័យនៅកម្ពុជាមានការកើនឡើងពី ១ ភាគរយដល់ជិត ៥ ភាគរយ ក្រោយវិបត្តិកូវីដ១៩ តែលោកបញ្ជាក់ថា តាមស្ដង់ដាអន្តរជាតិវាយតម្លៃថា ប្រសិនបើឥណទានមានហានិភ័យក្រោម ៥ ភាគរយ មានន័យថា វិស័យនេះនៅមានសុខមាលភាពល្អប្រសើរ។
វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានអតិថិជនជិត ៤ លានគណនី ដែលមានទឹកប្រាក់កម្ចីសរុបប្រមាណ ៥០ ពាន់លានដុល្លារ ក្នុងនោះមានកម្ចីដែលមានហានិភ័យជិត ៥ ភាគរយ ដែលអន្តរជាតិចាត់ទុកថា ភាគរយនេះស្ថិតក្នុងស្ថានភាពល្អប្រសើរនៅឡើយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


