ព័ត៌មានជាតិ
តាមពិតប្រាសាទព្រះវិហារ ជាចំណុចប្រសព្វ រវាងហ្វូណន់ និងចេនឡា
ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើងនៅលើជួរភ្នំដងរែង ឬភ្នំកំផែង (តាមសិលាចរឹក) ជាព្រំដែនធម្មជាតិ បែងចែកហ្វូណន់វាលដីរាប និងចេនឡាដីខ្ពង់រាប ក្នុងន័យថា ប្រាសាទព្រះវិហារ ជាសម្បត្តិមរតកតែមួយរបស់ ខ្មែរហ្វូណន់ និងខ្មែរចេនឡា។ នេះបើយោងតាមសៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» និពន្ធ និងចងក្រងដោយ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ។

ប្រាសាទព្រះវិហារ ជាចំណុចកណ្តាលទឹកដីចក្រភពខ្មែរ (ផ្អែកតាមផែនទីចក្រភពខ្មែរ) ត្រូវបានសាងសង់លើកំពូល ភ្នំដងរែង ដែលបុព្វបុរសខ្មែរ បានជ្រើសរើសកំពូលភ្នំដែលខ្ពស់ជាងគេ កម្ពស់ ៦២៥ម៉ែត្រ ចាប់ពីនីវ៉ូទឹកសមុទ្រ។ បច្ចុប្បន្ន ជួរភ្នំនេះ គឺជាជញ្ជាំងឃាំងទឹកដី កម្ពុជា និង ថៃ ដែលមានប្រវែងជាប្រមាណ ៣០០គីឡូម៉ែត្រ។

ឯភូមិសាស្ត្រសាងសង់ប្រាសាទ ជាទីតាំងធម្មជាតិគ្មានពីរ មានលក្ខណៈពិសេសអស្ចារ្យ ដែលអាចមើលឃើញទឹកដី «ហ្វូណន់» វាលខៀវស្រងាត់ និងទឹកដី «ចេនឡា» យ៉ាងច្បាស់។ ក្នុងសៀវភៅបញ្ជាក់ទៀតថា ការជ្រើសរើសភូមិសាស្ត្រ ដើម្បីសាងសង់ប្រាសាទព្រះវិហារនេះ គឺឈរលើទ្រឹស្តីនយោបាយសាមគ្គីភាព និងឯកភាពជាតិរវាងហ្វូណន់ និងចេនឡា។
ត្រង់ចំណុចនេះ កម្ពុជាថ្មី សូមលើកយកចំណុចដកស្រង់មួយ គួរស្វែងយល់ ដោយញ្ជាក់ថា “ប្រាសាទព្រះវិហារ មានលក្ខណៈពិសេសច្បាស់ លើសពីប្រាសាទផ្សេងទៀត។ ប្រាសាទនេះ មានដួងព្រលឹងឆ្លាក់ជាប់នៅក្នុងថ្ម និងបានបង្ហាញយ៉ាងច្បាស់លាស់ នូវបណ្តាំមនោគមន៍វិជ្ជា ក្នុងការកសាងគ្រប់គ្រង ការពារប្រទេសជាតិខ្មែរ និងក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ហើយអ្វីៗដែលនៅទីនោះ សុទ្ធតែមានខ្លឹមសារ មានទិសដៅ មានការពន្យល់ណែនាំ ទូន្មានដល់កូនខ្មែរជាមេរៀន”។


បុព្វបុរសខ្មែរ បានគិតគូរល្អិតល្អន់ណាស់ ទៅលើការសាងសង់ ភូមិសាស្ត្រ និងទិស។ មូលហេតុដែលដូនតាខ្មែរ ដាក់ជណ្តើរទៅទិសខាងកើតមួយ និងខាងជើង ក្នុងន័យដើម្បីអ្នកដែលទៅគោរពបូជា ព្រះសិវៈ ឬ ព្រះសិខារេស្វរៈ ត្រូវឡើងពីជើង (ឡើងតាមជើងទៅលើត្បូង) ទើបបានជួបនឹងព្រះអាទិទេព។
គួររំលឹកថា ប្រាសាទព្រះវិហារ ជាមរតកដ៏វិសេសវិសាលបុព្វបុរសខ្មែរបន្សល់ទុក និងត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ កាលណោះ ទោះបីជាបានចុះបញ្ជីបេតិកភណ្ឌពិភពលោកហើយក៏ដោយ តែថៃនៅតែប៉ុនប៉ង និងឈ្លានពាន ជាច្រើនលើកជាច្រើនសារ ក្នុងមហិច្ចតាចង់បានប្រាសាទខ្មែរទៅកាន់កាប់៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


