ព័ត៌មានជាតិ
រកឃើញបង្គាស្រស់ ៣ គីឡូក្រាម មានចាក់បញ្ចូលចាហួយ
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ចុះពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្តុកសម្រាប់ចែកចាយតាមផ្ទះលក់ទំនិញ និងក្នុងផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម រកឃើញបង្គាស្រស់ ៣ គីឡូក្រាម មានចាក់បញ្ចូលចាហួយ ចំណោមទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនមុខទៀត។

កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តកំពង់ចាម ចុះពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារ ឃ្លាំងស្តុកសម្រាប់ចែកចាយតាមផ្ទះលក់ទំនិញ និងក្នុងផ្សារផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីធានាបាននូវការចរាចរណ៍ទំនិញដែលអនុលោមទៅតាមច្បាប់កំណត់។

កិច្ចប្រតិបត្តិការខាងលើ ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ៖
-បង្គាស្រស់ចំនួន ៣ គីឡូក្រាម មានចាក់បញ្ចូលចាហួយ។
-ត្រីបបែលក្រៀមចំនួន ៦ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់។
-ទឹកក្រូចដបជ័រម៉ាក wei wei ចំនួន ១៥ យួរ ស្មើ ១៨ គីឡូក្រាម ហួសកាលបរិច្ឆេទ។
-ទឹកក្រូចម៉ាក Pensul ចំនួន ៣ យួរ ស្មើ ៤,៥ គីឡូក្រាម ហួសកាលបរិច្ឆេទ។
ចំពោះគ្រឿងសមុទ្រ និងផលិតផលទំនិញខាងលើ ត្រូវបានដកហូតយកទៅសាខា ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករឲ្យលក់ផលិតផលដែលមានគុណភាព អនុលោមតាមច្បាប់ ដើម្បីធានាសុខភាពអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនស្មោះត្រង់។ បន្ថែមនោះ មន្ត្រីជំនាញ ក៏បានណែនាំឲ្យអាជីវករបិទស្លាកថ្លៃជាប្រាក់រៀលលើគ្រប់មុខទំនិញដែលបានដាក់លក់ ដើម្បីមានតម្លាភាពរវាងលក់ និងអ្នកទិញផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


