ព័ត៌មានជាតិ
ទំហំសេដ្ឋកិច្ចខេត្តកែបមានជាង ៥៤ លានដុល្លារ ខណៈអត្រាភាពក្រីក្រត្រឹម ២,៦១% ឆ្នាំ ២០២២
ផ្អែកតាមទិន្នន័យមូលដ្ឋានប្រចាំឆ្នាំ អត្រាភាពក្រីក្ររបស់ប្រជាជនខេត្តកែបបានថយចុះពី ១២,៨៤% មកនៅត្រឹម ២,៦១% ខណៈទំហំសេដ្ឋកិច្ចខេត្ដមានជាង ៥៤ លានដុល្លារអាមេរិក ស្មើនឹង ០,២០% នៃសេដ្ឋកិច្ចជាតិសរុប។
លោកស្រី ទិត សុខា អភិបាលរងខេត្តកែបបានគូសបញ្ជាក់ក្នុងសិក្ខាសាលាថ្មីៗនេះថា អត្រាភាពក្រីក្ររបស់ប្រជាជនខេត្តកែបបានថយចុះពី ១២,៨៤% នៅឆ្នាំ២០១៧ មកនៅត្រឹម ២,៦១% នៅឆ្នាំ២០២២។

លោកស្រីអភិបាលរងខេត្តបានលើកពីទំហំសេដ្ឋកិច្ចខេត្ដមានប្រមាណ ៥៤ លានដុល្លារអាមេរិកស្មើនឹង ០,២០% នៃសេដ្ឋកិច្ចជាតិសរុប។ បើប្រៀបធៀបឆ្នាំ២០២១ និងឆ្នាំ២០២២ មានកំណើន ០.៣% ខណៈចំណូលមធ្យមរបស់មនុស្សម្នាក់ស្មើ ១,២០៦ ដុល្លារ។
ថ្លែងនៅក្នុងសន្និសីទពីវឌ្ឍនភាពរបស់ខេត្តកែបកាលពីពេលកន្លងទៅ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបង្ហាញពីជោគជ័យនៃយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ តាមរយៈជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពរបស់ពលរដ្ឋ។
លោកអភិបាលខេត្តបានលើកឡើងពីសក្តានុពលវិស័យទេសចរណ៍របស់ខេត្តកែប ដែលមានឆ្នេរ កោះ ធនធានធម្មជាតិហើយខេត្តកែបត្រូវបានរដ្ឋាភិបាលកំណត់ជាកន្លែងសម្រាកលម្ហែកម្សាន្ដប្រណិតកម្រិតខ្ពស់។
គួរបញ្ជាក់ថា កាលពីថ្ងៃ ០៩ ខែ តុលា ឆ្នាំ ២០២៣ ក្រសួងទេសចរណ៍បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរឆ្នាំ ២០២៤-២០២៨ ក្រោមវត្តមានលោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងលោកស្រី ទិត សុខា អភិបាលរងនៃគណៈអភិបាលខេត្តកែប តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងសហគមន៍ទេសចរណ៍ អាជីវករ ប្រតិបត្ដិករទេសចរណ៍នៅក្នុងខេត្តកែប។
លោក យិន ណាត ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍មានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពសេដ្ឋកិច្ចសំខាន់ជាមាសបៃតង ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជររដ្ឋាភិបាល និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍ កំណើនឱកាសការងារ ចំណូលការរកទីផ្សារ លក់ផលិតផល សេវាកម្មសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងជួយផ្សព្វផ្សាយលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្ដរជាតិ ក្នុងវិស័យទេសចរណ៍នេះផងដែរ។
ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ ២០២៤-២០២៨ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយឈរលើអភិក្រមនៃភាពជាដៃគូ ចតុភាគី បង្កើន ៥-BUILD និង អភិវឌ្ឍ ៣-៣DS ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ពិភពលោកប្រកបដោយបដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅជាទីកន្លែងដែលមានភាពប្រសើរបំផុតសម្រាប់ការរស់នៅនិងទស្សនា៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


