Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង​មាន​​ប្រភព​ប្រព័ន្ធធារាសាស្រ្ត​ធំៗចំនួន ៤ ស្រោចស្រពដី​ស្រែពលរដ្ឋ​រាប់ម៉ឺន​ហិកតា​

បានផុស

នៅ

ខេត្តបាត់ដំបង​ដែលជា​ខេត្ត​ផលិតស្រូវដ៏​ធំ​មួយ​ កសិករនៅ​តាម​តំបន់​មួយ​ចំនួន​ធ្វើ​ស្រែពីរដង​ក្នុង ១ ឆ្នាំគឺស្រូវវស្សា និង​ស្រូវប្រាំង។ ការ​ធ្វើស្រូវវស្សារបស់​កសិករ​ពឹងផ្អែកទៅលើទឹកភ្លៀង ហើយ​ការ​ធ្វើស្រែប្រាំងពឹង​ទៅលើប្រភពទឹកដែលបានបន្សល់​ពីទឹកភ្លៀងក្នុងរដូវចុងដៃឈានចូលរដូវប្រាំង ឬអាស្រ័យលើប្រភពទឹកដែលបានផ្ទុកក្នុងប្រព័ន្ធធារាសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អាជ្ញាធរ​ខេត្ត​បាន​​កំណត់នៃការធ្វើស្រែប្រាំងលើទំហំ​ផ្ទៃដីឲ្យស្របតាមទំហំ​ទឹកស្រោចស្រពដែលមានស្តុក​តាមប្រព័ន្ធធារាសាស្ត្រ ជៀសវាងការខូចខាតដោយសារតែខ្វះទឹកស្រោចស្រពទើបមន្ត្រីជំនាញត្រូវតែធ្វើការកំណត់មិនឲ្យលើសពីផែនការដែលត្រូវកំណត់។

ដូចជានៅក្នុងឆ្នាំ២០២៣-២០២៤ តាមផែនការ មន្ទីរធនធានទឹកនិងឧតុនិយមអនុញ្ញាត​ឲ្យ​ការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើផ្ទៃដីសរុបចំនួន​ ២១.០០០ ​ហិកតាតែប៉ុណ្ណោះ។

បើតាម​មន្ទីរធនធានទឹក​និង​ឧតុនិយមខេត្ត​បាត់ដំបង ក្នុង​ខេត្ត​បាត់ដំបង​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ធំៗ​ចំនួន ៤ ដែលជាប្រភព​ផ្គត់ផ្គង់​ដីស្រែកសិករ​រាប់ម៉ឺនហិកតាក្នុងនោះមាន÷

១,ប្រព័ន្ធធារាសាស្ត្រ”អាងកំពីងពួយ” ស្រោចស្រពទៅលើភូមិសាស្ត្រស្រុកចំនួន ២ លើឃុំចំនួន ៦ ក្នុងនោះមាន ឃុំតាគ្រាម បាន​ចំនួន ៥២៥០ ហិកតា ឃុំស្នឹងបាន​ ៨០០ ហិកតា ឃុំភ្នំសំពៅ​បាន​ ៣៥០ ហិកតា ក្នុងស្រុកបាណន់ និង​ឃុំអូរតាគី ៦០០ ហិកតា ឃុំជ្រៃ ១៥០០ហិកតា ឃុំអន្លង់រុន ១៥០០ហិកតា ក្នុងស្រុកថ្មគោលដែលមានផ្ទៃដីស្រែប្រាំងសរុបចំនួន ១០.០០០ហិកតា។

២,ប្រព័ន្ធធារាសាស្ត្រ “អាងភាស” ស្រោចស្រព​លើផ្ទៃដីស្រែប្រាំងសរុបចំនួន ២.៦០០ ហិកតាលើស្រុកចំនួន ២ គឺ ស្រុកឯកភ្នំ និងស្រុកថ្មគោល លើឃុំចំនួន ៣ គឺ ឃុំពាមឯក មាន ១២០០ហិកតា ក្នុង ស្រុកឯកភ្នំ និង ឃុំតាពួង ៩០០ ហិកតា ឃុំតាមុឺន ៥០០ហិកតា ក្នុងស្រុកថ្មគោល ។

៣, ប្រព័ន្ធធារាសាស្ត្រ “កង្ហត” ឬ”ស្ទឹងសង្កែ” ស្រោចស្របលើផ្ទៃដីសរុបចំនួន ៧.០០០ ហិកតា លើស្រុកចំនួន ៤ គឺ ស្រុកបាណន់ ស្រុកគាស់ក្រឡ ស្រុកសង្កែ ស្រុកមោងឫស្សី លើភូមិសាស្ត្រឃុំផ្សេងៗគ្នាចំនួន ៥ ក្នុងនោះមានឃុំកន្ទី ១ ចំនួន ១៥៥០ ហិកតា ក្នុងស្រុកបាណន់ ឃុំធិបតី ១ ៧៥០ ហិកតា ក្នុងស្រុកគាស់ក្រឡ ឃុំរាំងកេសី ១៧០០ ហិកតា ក្នុងស្រុកសង្កែ ឃុំកកោះ ១០ ០០ ហិកតា ឃុំព្រៃតូច ១០០០ហិកតា ក្នុង ស្រុកមោងឫស្សី។

៤, ប្រព័ន្ធធារាសាស្ត្រ “បវេល” ឬ”ស្ទឹងមង្គលបូរី” ស្រោចស្របលើផ្ទៃដីសរុបចំនួន ១.៤០០ ហិកតា លើឃុំចំនួន ៤ ក្នុងនោះមាន ឃុំបវេល ៣៥០ហិកតា ឃុំបួវិល ៣៦០ហិកតា ឃុំល្វា ៣៥០ហិក តា និងឃុំខ្ពស់ ៣៤០ហិកតា ក្នុងស្រុកបវេល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម