សន្តិសុខសង្គម
ដើមពោធិ៍ដែលល្បីមានបារមីថែរក្សា និងមានអាយុកាលយូរឆ្នាំ ត្រូវខ្យល់កន្ត្រាក់វាយផ្ដួលរលំ
ដើមពោធិ៍ដ៏ធំមួយដើមដែលមានអាយុកាលរាប់សិបឆ្នាំ និងល្បីថាមានបារមីថែរក្សានៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានខ្យល់បោកបក់ដួលរលំកាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញ។

គួរបញ្ជាក់ថា កន្លងមកធ្លាប់មានចាស់ព្រឹទ្ធាចារ្យមួយរូបដែលរស់នៅក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ក្បែរដើមពោធិ៍នោះបានរៀបរាប់ថា ដើមពោធិ៍ដ៏ធំមួយនេះមានអាយុកាលយូរឆ្នាំមកហើយ ព្រមទាំងមានបារមីថែរក្សាទៀតផង ព្រោះផ្លូវដែលគេធ្វើដំណើរក្បែរដើមពោធិ៍សព្វថ្ងៃនេះ គឺជាផ្លូវរទេះ ហើយនៅរៀងរាល់យប់តែងតែមានភ្លើងព្រាយហោះបណ្ដើរកូនទាំងហ្វូងចេញពីដើមពោធិ៍នេះ លុះនៅពេលទៀបភ្លឺទើបភ្លើងព្រាយទាំងនេះហោះចូលមកដើមពោធិ៍នេះវិញ ហេតុដូច្នេះហើយទើបតាំងពីដើមរៀងមកពុំមាននរណាហ៊ានប៉ះពាល់ដើមពោធិ៍នេះឡើយ ព្រមទាំងបានយកស្បង់ពណ៌លឿងទៅហ៊ុំព័ទ្ធគល់ និងដុតធូបទៀនបែបន់ សុំសេចក្តីសុខនៅក្បែរគល់ថែមទៀតផង។

លុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរសាធារណការក៏បានធ្វើផ្លូវដោយចាក់បេតុង ព្រមទាំងបានបញ្ជៀសផ្លូវសងខាងដោយទុកដើមពោធិ៍នេះនៅចំកណ្ដាលទ្រូងផ្លូវ ដោយមិនប៉ះពាល់ឡើយដែលនេះសបញ្ជាក់ឲ្យឃើញថា ដើមពោធិ៍នេះមានបារមីថែរក្សា។

នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងបាត់ដំបងមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងអូសបន្លាយពេលជាច្រើនម៉ោង ព្រមទាំងមានខ្យល់កន្ត្រាក់មកជាមួយផង ហើយក៏បានបោកបក់ផ្ដួលដើមពោធិ៍ដ៏ធំនេះដល់ដី ប៉ុន្តែមិនបានបង្កឲ្យប៉ះពាល់ដល់មនុស្សសត្វឬផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


