ព័ត៌មានជាតិ
កសិករចិញ្ចឹមកណ្ដូប កំពុងរីករាយដោយសារមានទីផ្សារល្អ
កសិករចិញ្ចឹមសត្វកណ្ដូបម្នាក់បានអះអាងថា បច្ចុប្បន្នទីផ្សារសត្វកណ្ដូបកាន់តែល្អ រួមជាមួយនឹងតម្លៃ គឺមិនខ្វះម៉ូយទទួលទិញឡើយ ដូច្នេះហើយ ទើបកសិកររូបនេះព្យាយាមពង្រីកទីតាំងចិញ្ចឹមបន្ថែមរហូតដល់ទៅ២៥ទ្ទ្រុង ហើយក៏អាចពង្រីកបន្ថែមទៀត។

អ្នកស្រី យន់ ឡៃហន អាយុ៣៧ឆ្នាំ ជាកសិករចិញ្ចឹមសត្វកណកណ្ដូបម្នាក់ រស់នៅ ភូមិភ្នំប្រាំពីរ ឃុំបួរស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរៀបរាប់ថា គ្រួសារអ្នកស្រីទើបចាប់ផ្ដើមចិញ្ចឹមកណ្ដូបនេះបានប្រហែលជាងមួយឆ្នាំប៉ុណ្ណោះ បន្ថែមលើមុខរបរដាំដំណាំកសិកម្មប្រចាំឆ្នាំមាន «ដំឡូង និងពោត» ។

គាត់និយាយបន្តថា ប្អូនរបស់គាត់ជាអ្នកផ្ដួចផ្ដើមគំនិតនេះមុនគាត់ តែនៅពេលឃើញប្អូនចិញ្ចឹមកាក់កប ទើបគាត់ចាប់ផ្ដើមចិញ្ចឹមដែរទៅ ហើយតាំងពីចាប់ផ្ដើមចិញ្ចឹមជាងមួយឆ្នាំកន្លងទៅនេះ គាត់មិនធ្លាប់បរាជ័យម្ដងណាទេ ព្រោះសត្វកណ្ដូបនេះងាយចិញ្ចឹមណាស់ គឺវាស៊ីតែស្មៅដូចសត្វគោដែរ និងបាញ់ទឹកស្រោចលើទ្រុងយូរៗម្ដងនៅពេលក្ដៅខ្លាំង ។
កូនៗរបស់គាត់ប៉ុន្មាននាក់ទៀត កូនៗខ្លះដើររកស្មៅឲ្យសត្វកណ្ដូបស៊ី រីឯកូនខ្លះទៀត មើលថែសត្វកណ្ដូបនៅក្នុងទ្រុង និងស្រោចទឹកលើទ្រុងកណ្ដូបពេលថ្ងៃក្ដៅខ្លាំង ។ នៅក្រោមកំដៅថ្ងៃ មានស្ពាយធុងបាញ់ទឹកយ៉ាងធំនៅពីក្រោយខ្នងផង កញ្ញា រិន ចាន់រ័ត្ន វ័យ១២ឆ្នាំ បានដើរបាញ់ទឹកស្រោចលើទ្រុងកណ្ដូបយ៉ាងជំនាញ ។

បាញ់ទឹកស្រោចទ្រុងកណ្ដូបបណ្ដើរ កញ្ញាបាននិយាយថា ពេលទំនេរ ឬ ក្រោយចេញពីសាលារៀន នាងតែងជួយសម្រាលការងារឪពុកម្ដាយនាង ដូចជាមើលថែសត្វកណ្ដូប ស្រោចទឹកពេលក្ដៅខ្លាំង និងជួយរកស្មៅឲ្យសត្វកណ្ដូបស៊ី ។ នាងបញ្ជាក់ថា ការស្រោចទឹកនេះ មិនមែនធ្វើជាប់រហូតទេ គឺស្រោចទឹកយូរៗម្ដង ជាពិសេស នៅពេលក្ដៅខ្លាំង ដើម្បីឲ្យទ្រុង និងស្មៅក្នុងទ្រុងមានសំណើម ។
អ្នកស្រី យន់ ឡៃហន បានប្រាប់ថា តាមពិតទៅ ការចិញ្ចឹមសត្វកណ្ដូបនេះ ហាក់មិនសូវពិបាកថែទាំដូចចិញ្ចឹមសត្វអ្វីផ្សេងទេ ។ សត្វកណ្ដូបស៊ីតែស្មៅ និងស្លឹករុក្ខជាតិផ្សេងៗ រីឯទឹកផឹកយើងបាញ់ស្រោចលើទ្រុង និងស្មៅក្នុងទ្រុងទៅវាអាចផឹកបានហើយ ។
គាត់និយាយថា ចិញ្ចឹមរយៈពេលត្រឹម៤៥ថ្ងៃ យើងអាចចាប់លក់បានហើយ ។ ស្វាមីរបស់គាត់ជាអ្នកដឹកយកទៅលក់ឲ្យម៉ូយផ្ទាល់ ។ គាត់បានបញ្ជាក់ថា សព្វថ្ងៃនេះ គាត់ពង្រីកទីតាំងចិញ្ចឹមសត្វកណ្ដូបបានចំនួន២៥ទ្រុង ។ ប្រហែលមួយសប្ដាហ៍ ឬលើសតិចតួច គាត់ចាប់លក់ម្ដង តែមិនមែនចាប់លក់ម្ដងទាំង២៥ទ្រុងទេ គឺចាប់ម្ដងពី៥ ទៅ៦ទ្រុង គឺឆ្លាស់ពេលគ្នា ។

អ្នកស្រី ឡៃហន បានបញ្ជាក់ថា ទីផ្សារកណ្ដូបល្អ តែតម្លៃឡើងចុះទៅតាមពេលវេលា ឬ រដូវកាលសំបូរកណ្ដូប ឬមិនសូវសំបូរ ។ ជាពិសេស រដូវសំបូរសត្វកណ្ដូបស្រែ គឺពេលនោះតំលៃកណ្ដូបធ្លាក់ចុះហើយ ។ ប៉ុន្តែយ៉ាងណា បច្ចុប្បន្ន តម្លៃសត្វកណ្ដូបចិញ្ចឹម អាចលក់បានចន្លោះពី២០,០០០រៀល ដល់២៥,០០០រៀល ក្នុងមួយគីឡូក្រាម តែបើរដូវមិនសូវមានសត្វកណ្ដូបស្រែទេ សត្វកណ្ដូបចិញ្ចឹមអាចលក់បានរហូត៣០,០០០រៀល ឬតម្លៃលើសពីនេះក៏មានដែរ ជាពិសេស ពេលមានពិធីបុណ្យទានម្ដងៗ គឺកណ្ដូបលក់បានថ្លៃណាស់ ។
ជាមួយនឹងទីផ្សារសត្វកណ្ដូបនេះ លោក រិន សារឿន អាយុ៤៤ឆ្នាំ ជាស្វាមី អ្នកស្រីយន់ ឡៃហន និងជាអ្នកដឹកសត្វកណ្ដូបលក់ឲ្យម៉ូយផ្ទាល់ បានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃសត្វកណ្ដូបហាក់ធ្លាក់ចុះបន្តិច ដោយសារតែសំបូរសត្វកណ្ដូបពេក ។ ខាងស្រុកថៃក៏សំបូរ នៅខាងខ្មែរយើងក៏សំបូរ ម្ល៉ោះហើយធ្វើឲ្យតម្លៃកណ្ដូបនៅលើទីផ្សារឡើងចុះមិនទៀងទាត់ ។ លោកថា ពិតមែនតែទីផ្សារធ្លាក់ចុះបន្តិច តែបើនិយាយពីម៉ូយៗទិញសត្វកណ្ដូបវិញមិនខ្វះទេ ៕ អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


