Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងបង្កើតក្លិបសិក្សា បំប៉នសិស្សខ្សោយ នៅភ្នំពេញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបង្កើតក្លិបសិក្សានៅតាមសាលារៀនមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីបំប៉នដល់សិស្សដែលរៀនខ្សោយទៅតាមមុខវិជ្ជានីមួយៗ ចាប់ពីថ្នាក់ទី៧ ដល់ទីថ្នាក់១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ហេង លីហ័រ មន្ត្រីក្រុមការងាររបស់ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀលថ្ងៃទី១២ ខែមករា នេះថា គម្រោងបង្កើតក្លិបសិក្សានៅតាមសាលានៅរាជធានីភ្នំពេញដើម្បីបំប៉នដល់សិស្សខ្សោយនេះ ជាជំហានដំបូង ក្រសួងនឹងបង្កើតចំនួន ១៥ សាលាជាមុនសិន ហើយប្រសិនបើដំណើរការទៅរលូន ក្រសួងនឹងបន្តពង្រីកទៅតាមសាលានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត។

កញ្ញា ហេង លីហ័រ បានបន្តថា ក្រុមការងារនឹងបើកយុទ្ធនាការអប់រំឌីជីថលនៅតាមសាលារៀនចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដើម្បីផ្សព្វផ្សាយពីការបង្កើតក្លិបសិក្សានេះដល់សាលានីមួយៗ ហើយពិនិត្យមើលថា តើសាលាណាខ្លះអាចបង្កើតក្លិបសិក្សាបាន និងសាលាខ្លះមិនអាចបង្កើតបាន។

កញ្ញា ហេង លីហ័រ បានបន្តទៀតថា ចំពោះសាលាដែលអាចបង្កើតក្លិបបាន ត្រូវមានបន្ទប់មួយសមរម្យសម្រាប់ដាក់សម្ភារបរិក្ខាផ្សេងៗដែលក្រសួងជាអ្នកចំណាយដោយផ្ទាល់ដូចជា ទូរដាក់សៀវភៅសម្រាប់សិស្សអាន និងទូរទស្សន៍សម្រាប់សិស្សមើលជាក្រុមពេលផ្សាយផ្ទាល់តាមរយៈគេហទំព័រ ទូរសិក្សារបស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

កញ្ញា ហេង លីហ័រ បានបន្ថែមថា ការបង្កើតក្លិបសិក្សាតាមសាលារៀននេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយបំប៉នដល់សិស្សដែលរៀនយឺតតាមមុខវិជ្ជានីមួយៗ ពីថ្នាក់ទី៧ ដល់ទី១២ ឱ្យបានប្រសើរឡើងវិញ ពិសេសនៅក្នុងក្លិបតម្រូវឱ្យសិស្សពូកែជួយបង្ហាត់បង្រៀនដល់សិស្សដែលខ្សោយ។

ពាក់ព័ន្ធនឹងការបង្កើតក្លិបសិក្សានេះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានអញ្ជើញពិនិត្យលើដំណើរការរៀបចំប្រព័ន្ធបង្រៀនសមកាលកម្ម (Live teaching system) នៅកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ។ បណ្ឌិត សាន វឌ្ឍនា បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលា កម្លាំងកាយ និងប្រាជ្ញារបស់ លោកគ្រូអ្នកគ្រូ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្រៀន និងចូលរួមជម្រុញឱ្យដំណើរការរៀបចំប្រព័ន្ធបង្រៀនសមកាលកម្មប្រព្រឹត្តទៅបាន។

គួរបញ្ជាក់ថា សម្រាប់ការបង្រៀនជាលក្ខណៈសមកាលកម្ម (Synchronized ឬ Live Teaching) ជាការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស ដើម្បីជួយបំប៉នសមត្ថភាពក្នុងទម្រង់ជាក្លិបសិក្សា ជូនដល់សិស្សដែលរៀនយឺតតាមមុខវិជ្ជានីមួយៗ ពីថ្នាក់ទី៧ ដល់ទី១២ តាមរយៈគេហទំព័រទូរសិក្សា របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម