ព័ត៌មានជាតិ
មន្រ្តីអប់រំ ជំរុញមាតាបិតា បញ្ជូនកូនៗទៅសិក្សានៅសាលាមត្តេយ្យរដ្ឋ
អ្នកស្រី សុខ អេង នាយិកាសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជំរុញមាតាបិតាបញ្ជូនកូនៗទៅសិក្សានៅសាលាមត្តេយ្យរដ្ឋដើម្បីទទួលបានការអប់រំចាប់តាំងពីកម្រិតដំបូង ខណៈសាលារដ្ឋមានការអភិវឌ្ឍជាបន្តបន្ទាប់ និងមានគុណភាពអប់រំកាន់តែល្អប្រសើរ។

ក្នុងអាជីពជាគ្រូបង្រៀនមានបទពិសោធន៍រយៈពេល ៣៨ ឆ្នាំ អ្នកស្រី សុខ អេង បានកត់សម្គាល់ថា ការអប់រំក្នុងសាលាមត្តេយ្យរដ្ឋទាំងអស់ទូទាំងប្រទេស មានកំណើនខ្ពស់ល្អ ហើយទទួលវបាននូវសេវាអប់រំល្អ ប្រកបដោយគុណភាព ។ អ្នកស្រីថា៖«អ៊ីចឹង! ក្នុងនាមខ្ញុំជានាយិកា សូមលើកទឹកចិត្តឱ្យមាតាបិតាទាំងអស់ យកកូនមករៀននៅសាលាមត្តេយ្យសិក្សារដ្ឋ ព្រោះថាសាលារដ្ឋយើងនាពេលនេះ កំពុងតែមានគុណភាពខ្ពស់ល្អ ចឹងសូមមាតាបិតាទាំងងអស់គ្នាយកកូនមករៀនឱ្យបានគ្រប់គ្នានៅសាលាមត្តេយ្យសិក្សារដ្ឋ»។

គួរជម្រាបថា សាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង គឺជាសាលារដ្ឋ ក្នុងនោះដែលមានកម្មវិធីចម្រុះ ដូចជាកម្មវិធីរៀនតាមរយៈលេង រៀនតាមប្រធានបទ សិក្សាលម្អិត និងកម្មវិធីរៀនតាមបែបឌីជីថល ។ សាលាមានកម្មវិធីជាច្រើនទៀតដូចជា កម្មវិធីអាហារពេលព្រឹកដែលផ្តល់អាហារូបត្ថម្ភសម្រាប់កុមារ គឺមានគោលបំណងកាត់បន្ថយកង្វះអាហាររូបត្ថម្ភសម្រាប់កុមារ មានកម្មវិធីសិក្សាក្រៅម៉ោង ថ្នាក់ភាសាចិន អង់គ្លេស កម្មវិធីសិក្សាពីបំណិនរកចំណូល តន្រ្តី និងសិល្បៈ ។

កន្លងមកសាលានេះ ត្រូវបានទទួលស្គាល់គុណភាពអប់រំ ដោយទទួលបានជ័យលាភីជាច្រើន និងទទួលបានចំណាត់ថ្នាក់លេខ២ជាអង្គភាពផ្តល់សេវាសាធារណៈគំរូផ្នែកអប់រំទូទាំងប្រទេស សម្រាប់ឆ្នាំ ២០២៣-២០២៤។
ការកសាងបាននូវមូលធនមនុស្ស ភាពជាពលរដ្ឋល្អ និងពលរដ្ឋសកល ចាំបាច់ត្រូវចាប់ផ្តើម តាំងពីដំបូងនៃជីវិតតាមរយៈការអប់រំកុមារតូច។ ការពង្រឹងគុណភាពអប់រំត្រូវចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ដែលជាមូលដ្ឋានគ្រឹះរឹងមាំត្រៀមខ្លួនជាស្រេចសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងមានការអភិវឌ្ឍឈានឡើងជាលំដាប់សម្រាប់ការសិក្សាពេញមួយជីវិត ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសក្តានុពល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ពាក់ព័ន្ធវិស័យអប់រំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ ២០២៤-២០៣៥ ដែលជាអន្តរាគមន៍សាកលមានលក្ខណៈយុទ្ធសាស្រ្តក្នុងការរួមចំណែកដល់ការកាត់បន្ថយភាពអត់ឃ្លាន និងលុបបំបាត់ភាពក្រីក្រ។ អន្តរាគមន៍នេះ មានគោលបំណងផ្តល់អាហារូបត្ថម្ភ ដល់កុមារនៅតាមសាលារៀនឱ្យទទួលបានការអភិវឌ្ឍពេញលេញ និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់អនាគត ឆ្ពោះទៅការកសាងសង្គមមួយប្រកបដោយភាពធន់ និងវិបុលភាព៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


