ព័ត៌មានជាតិ
កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី
ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩” ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា កម្ពុជាបានរកឃើញប្រភេទវីរុសកូវីដ-១៩ប្រភេទថ្មី ៦ករណីហើយ ក្នុងនោះក៏មានពាក់ព័ន្ធការឆ្លងចូលសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយបានបង្ហាញថា ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ប្រភេទថ្មី គឺយើងមិនពិនិត្យរកគ្រប់សំណាកដែលមានលទ្ធផលវិជ្ជមានទាំងអស់នោះទេ។ យើងពិនិត្យរកប្រភេទវីរុសថ្មី តែលើសំណាកណាដែលមានវីរុសច្រើន យើងចង់ដឹងថា តើសំណាកដែលមានមេរោគច្រើនហ្នឹងវាជាប្រភេទមេរោគអ្វី។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “ក្នុងចំណោមមេរោគថ្មីហ្នឹង វាមានចំនួន៦ករណី ហើយក្នុងនោះ៣ករណីមកពីព្រះរាជាណាចក្រអង់គ្លេស និង៣ករណីទៀត គឺពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះ។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍បន្តថា៖ “នាងខ្ញុំចង់បញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រ មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មីទាំងអស់នៅក្នុងពិភពលោក ប៉ុន្តែកន្លងមកនេះ អ្វីដែលយើងបានរកឃើញវីរុសនៅប្រទេសកម្ពុជា យើងទើបតែរកឃើញវីរុសដែលមានប្រភពពីអង់គ្លេសហ្នឹងទេ”។

គួរឱ្យដឹងដែរថា គិតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធការឆ្លងចូលសហគមន៍លើកទី៣ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” សរុបចំនួន ៩៩នាក់ ក្នុងនោះទើបរកឃើញថ្មី២៣នាក់។
ដូចនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបទាំងអស់ចំនួន៥៩៣នាក់ ដោយក្នុងនោះ មានអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១៦នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ WHO បង្ហាញឈ្មោះវ៉ាក់សាំងកូវីដ-១៩ បានប្រកាសប្រើក្នុងគ្រាអាសន្ន
WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ