ព័ត៌មានជាតិ
WHO បង្ហាញឈ្មោះវ៉ាក់សាំងកូវីដ-១៩ បានប្រកាសប្រើក្នុងគ្រាអាសន្ន
ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩” ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញឈ្មោះវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោក (WHO) បានអនុញ្ញាតឱ្យប្រើប្រាស់គ្រាមានអាសន្នក្នុងវិបត្តិកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍បង្ហាញថា បច្ចុប្បន្នមានបេក្ខភាពវ៉ាក់សាំងជាច្រើនដែលកំពុងស្ថិតក្នុងការផលិត ចំណែកវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់ពេលអាសន្ន ឬបន្ទាន់នេះ ដោយមកដល់ថ្ងៃទី១៥ កុម្ភៈនេះ មានចំនួន១៥វ៉ាក់សាំងហើយ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន មានប្រសាសន៍ថា៖ “WHO បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងក្នុងគ្រាអាសន្នចំនួន៣ហើយ។ សម្រាប់ការអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ននេះ ទី១ គឺកាលពីថ្ងៃទី៣១ ធ្នូ ២០២០ អង្គការសុខភាពពិភពលោក បានអនុញ្ញាតវ៉ាក់សាំង Pfizer បន្ទាប់មកទៀតនៅថ្ងៃទី១៥ ខែកុម្ភៈនេះ WHO បានអនុញ្ញាតវ៉ាក់សាំងចំនួន២ទៀត ឈ្មោះតែមួយទេគឺ Astrazeneca មួយមកពីកូរ៉េខាងត្បូង និងមួយទៀតផលិតនៅប្រទេសឥណ្ឌា”។
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជារូបនេះ បញ្ជាក់បន្ថែមថា៖ “ក៏មានបេក្ខភាពវ៉ាក់សាំងផ្សេងៗទៀតដែលស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ ក្រោមការវាយតម្លៃរបស់WHO រួមទាំងវ៉ាក់សាំងពីប្រទេសចិនគឺ Sinopharm និង Sinovac។ ហើយក្នុងពេលឆាប់ៗខាងមុននេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងពីWHO តាមរយៈយន្តការសម្របសម្រួលពីWHO គឺវ៉ាក់សាំង Astrazeneca”។
គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ១៩ ចំនួន៣ មានឈ្មោះដូចជា Sinopharm COVID-19 និង Sinovac’s COVID-19 ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និងវ៉ាក់សាំង AstraZeneca’s COVID-19 ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្ដាប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស
ហេតុផលតំណាង WHO ប្រចាំនៅកម្ពុជា និង នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


