ព័ត៌មានជាតិ
WHOប្រចាំកម្ពុជាបង្ហាញប្រភពមេរោគកូវីដ-១៩ថ្មី កំពុងឆ្លងជាង១០០ប្រទេស
ឆ្លើយតបទៅនឹងសំណួរបស់ កម្ពុជាថ្មី នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ការបំភ្លឺពីមន្ទីរពិសោធន៍លើបញ្ហាវីរុសកូវីដ-១៩” ដែលរៀបចំដោយ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១នេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញរបកគំហើញប្រភពមេរោគកូវីដ-១៩ថ្មី ចេញពី៣ប្រទេស ដែលកំពុងចម្លងប្រជាជនជាង១០០ប្រទេសលើសកលលោក។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានឆ្លើយតបទៅនឹងសំណួររបស់ កម្ពុជាថ្មី ដោយមានប្រសាសន៍បង្ហាញថា លក្ខណៈធម្មជាតិរបស់វីរុស ក៏ដូចជាកូវីដ-១៩ គឺវាមានការបំប្លែងពីមួយដំណាក់កាល ទៅមួយដំណាក់កាល។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន មានប្រសាសន៍ថា៖ “យើងបានរកឃើញវីរុសថ្មីចំនួន៣ដែលគួរឱ្យចាប់អារម្មណ៍ និងព្រួយបារម្ភ ដែលប្រភេទ វីរុសទី១ ត្រូវបានរកឃើញនៅព្រះរាជណាចក្រអង់គ្លេស វីរុសនេះមានលទ្ធភាពចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានលក្ខណៈខ្ពស់ជាងវីរុសផ្សេងៗ ហើយវីរុសនេះបានចម្លងនៅ៨៦ប្រទេសលើសាលកលោក”។

លោកស្រីវេជ្ជបណ្ឌិត លី អាយលែន មានប្រសាសន៍បន្តថា៖ “វីរុសទី២ ត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិចខាងត្បូង ហើយវីរុសប្រភេទនេះត្រូវបានរាយការណ៍ថា បានចម្លងនៅ៤២ប្រទេសលើសកលលោក ចំណែកវីរុសទី៣នេះ ត្រូវបានរកឃើញនៅប្រទេសប្រេស៊ីល ហើយបានចម្លងនៅ១៥ប្រទេសនៅលើពិភពលោក”។
គួរបញ្ជាក់ថា ចាប់តាំងពីការផ្ទុះនូវការរកឃើញមេរោគកម្ពុជាជាដំបូង តាំងពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ មកដល់ ទី២២ ខែកុម្ភៈម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៥៩៣នាក់ ក្នុងនោះ មាន ៦ករណី ដែលមានផ្ទុកមេរោគកូវីដ១៩ ប្រភេទថ្មី៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ កម្ពុជាបានរកឃើញវីរុសកូវីដ-១៩ប្រភេទថ្មី ចំនួន៦ករណី
ហេតុផលតំណាង WHO ប្រចាំនៅកម្ពុជា និង នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


