ព័ត៌មានជាតិ
ខេត្តព្រះសីហនុបើកយុទ្ធនាការចែកម៉ាសជូនពលរដ្ឋខណៈមានផ្ទុះជំងឺកូវីដ១៩ខ្លាំងក្លា
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញម៉ាសជាង៦០ម៉ឺនម៉ាសជូនដល់អាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ការបញ្ចេញម៉ាសចែកជូនដល់ប្រជាពលរដ្ឋនេះបានធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុមានករណីឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់និងបានបិទទីតាំងដែលពាក់ព័ន្ធជាង២០កន្លែងផងដែរ។

ថ្លែងនៅក្នុងពិធីប្រគល់ម៉ាសនៅព្រឹកថ្ងៃទី០១ ខែមីនា លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។
លោកបានមានប្រសាសន៍ថា វិធានការ៣.ការពាររួមមាន១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារសំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩បានជោគជ័យ។

ចំណែកវិធានការ៣កុំ វិញរួមមាន១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាកុំឱបគ្នាជាដើម។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី០១ខែមីនាឆ្នាំ២០២១នេះខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៥នាក់ហើយក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការសហគមន៍២០កម្ភៈចំនួន៣១៦នាក់នៃអ្នកជំងឺកូវីដ១៩ សរុបចំនួន៨២០នាក់ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន៣៤៣នាក់កំពុងទទួលការព្យាបាល៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ