ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តដល់សាលាគរុកោសល្យ សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ចូលក្នុងកម្មវិធីសិក្សា ដើម្បីឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ។

ពិភពលោកទាំងមូលកំពុងតែដើរចូលទៅក្នុងយុគសម័យថ្មី គឺយុគសម័យ នៃបច្ចេកវិទ្យាឌីជីថល ហើយយុគសម័យនេះ គឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង បំណិនខ្ពស់ សម្រាប់ការកសាងនូវសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡាខេត្តសៀមរាប ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា ២០២៤-២០២៥ នៅថ្ងៃទី ២៣ មករា លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ដើម្បីពង្រឹងគុណភាពអប់រំបន្ថែម ភាគីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលការផ្តល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូច ដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួមចំនួន ៥ រួមមាន ៖ ១) នាយកសាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រពីគ្រួសារ និង ៥) ការគាំទ្រពីក្រសួង និងភាគីពាក់ព័ន្ធ។ ក្នុងន័យនេះតម្រូវឱ្យសិស្សត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំចាប់ពីថ្នាក់តូច និងត្រូវរៀនភាសាជាតិ ពោលគឺភាសាខ្មែរឱ្យបានចេះច្បាស់ ដោយបានគូសបញ្ជាក់ថា ប្រសិនបើមិនចេះភាសាជាតិបានច្បាស់ទេ ក៏មិនអាចឈានទៅរៀនភាសាបរទេស ឬមុខវិជ្ជាផ្សេងទៀតបានចេះច្បាស់ដែរ។

ជាមួយគ្នានេះដែរ ត្រូវបន្តសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅសម្រេចសមិទ្ធផលរួមគ្នាកាន់តែច្រើនបន្ថែមទៀត ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


