Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្វ័យ​សេវា​ធនាគារ​នៅ​ស្រុក​វាលវែង​ហើយ​

បានផុស

នៅ

ភ្នំពេញ​ ៖​ ធនាគារ អេស៊ីលីដា​ភីអិលស៊ី​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្វ័យ​សេវា​ធនាគារ​នៅ​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​ហើយ​នៅ​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០២១​នេះ​ ដើម្បី​បម្រើ​ដល់​អតិថិជន​ក្នុង​ការដក​ប្រាក់ ដាក់​ប្រាក់​និង​បើក​គណនី​ទៅតាម​តម្រូវការ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រសាសន៍​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ថា ​«​ការដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ដោយ​ប្រវត្តិ​នៅ​ស្រុក​វាលវែង​នេះ​ដោយសារ​ស្រុក​វាលវែង​ជា​ស្រុក​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​មាន​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ច្រើន​ដែលមាន​ទេសភាព​ល្អ​ស្រស់ត្រកាល​នា​រដូវរំហើយ​ពិសេស​ជា​តំបន់​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់​ដោយសារ​វា​មាន​ព្រំប្រទល់​ដែន​ជាប់​នឹង​ព្រំដែន​ថៃ​មាន​ទេសចរ​ជាតិ​អន្តរជាតិ​ឆ្លងកាត់​យ៉ាងច្រើន​»​។

ទន្ទឹមនឹងនេះ​ធនាគារ​អេស៊ីលីដា​ក៏បាន​នឹង​កំពុង​រៀបចំ​ទីកន្លែង​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​ឆ្លាត​វៃ​របស់ខ្លួន នូវ​សេវាកម្ម​ធន​គារ​ស្វ័យប្រវត្តិ ៥០ កន្លែង​នៅ​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​២០២១​នេះ​ផងដែរ។

លោកស្រី​បាន​បន្ត​ថា ​ទីតាំង​ទាំង ៥០ កន្លែង​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ​នឹងដាក់​ពង្រាយ​គ្រប់​ទីកន្លែង ជាពិសេស​តំបន់​ប្រជុំជន​ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល​ជូន​អតិថិជន​សម្រាប់​ការប្រើប្រាស់​សាច់ប្រាក់​របស់​គាត់​តាម​តម្រូវ​ការ​បន្ថែម​ពីលើ​ការប្រើប្រាស់​តាម​អេស៊ីលីដា​ម៉ូ​បាល ។ សំរាប់​ទីតាំង​អតិថិជន និង​សារ​ធា​រណៈ​ជន អាច​រកមើល​បាន​លើ​ហ្គូ​ហ្គ​ល​ម៉េ​ប (google map)​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​«​សម្រាប់​ម៉ាស៊ីន​នឹងដាក់​ទៅតាម​តំរូវការ​ជាក់ស្តែង​ក្នុង​តំបន់​នីមួយៗ ។ អេស៊ីលីដា​បាន​ឈានមុខ​មុនគេ​ក្នុងការ​បំពាក់​ម៉ាស៊ីន​ទំនើប​បច្ចេកវិទ្យា​ចុងក្រោយ នៅ​កម្ពុជា ដោយ​បង្កើត​នូវ​ភាពលេច​ធ្លោរ និង​ទាន់សម័យ​សំរាប់​អតិថិជន សាធារណជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង ដែល​រួមមាន ម៉ាស៊ីន​ដាក់​ប្រាក់​-​ដក​ប្រាក់​, ម៉ាស៊ីន​ដក​ប្រាក់​, ម៉ាស៊ីន​បើក​គណនី​, ម៉ាស៊ីន​បើក​គណនី​មាន​កាលកំណត់ និង​ម៉ាស៊ីន​ដាក់​កាបូប​ប្រាក់​សម្រាប់​ដៃគូ​ដែលមាន​ការ​ចរាចរណ៍​ក្រដាស់ប្រាក់​ច្រើន​ប្រភេទ​ទៀតផង​»​។

គួរ​បញ្ជាក់ថា​ ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​ខ្មែរ​ពាណិជ្ជ​ធំជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា​តែងតែ​ធ្វើ​អ្វីៗ​បម្រើ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ក្នុងការ​ប្រើប្រាស់​សាច់ប្រាក់​ទៅតាម​ពេលវេលា​ដែល​គាត់​ត្រូវការ មិន​ថា​ពេលណា ឫ​កន្លែង​ណា​ទេ គឺ​ងាក​ឃើញៗ​គ្រប់កន្លែង បើ​ហួស​មួយកន្លែង ដល់​មួយកន្លែង​ទៀត​ដោយ​មិនចាំបាច់​ត្រឡប់ក្រោយ​ឡើយ។

​អេស៊ីលីដា​មាន​មោទនភាព​ដែលមាន​ឱកាស​ក្នុង​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន​, សាធារណជន គ្រប់​ជាតិ​សាសន៍ ប្រកបដោយ​កាយ វាចារ ចិត្ត​ស្មោះ​ស្ម័​គ្រ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់បំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា៥ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខេត្តភាគខាងត្បូង​រងការគំរាម​បំផ្ទុះ​គ្រាប់បែក​ជាបន្តបន្ទាប់​​​ក្នុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម