Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

បានផុស

នៅ

ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ ប្រកាសក្តែងៗថា សហរដ្ឋអាមេរិក នឹងដណ្តើមយកការគ្រប់គ្រងកោះ Greenland បាន១០០%។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងបែបនេះ ក្នុងអំឡុងផ្តល់បទសម្ភាសជាមួយសារព័ត៌មាន NBC News កាលពីថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ ហើយក្នុងអំឡុងពេលនោះ ប្រធានាធិបតីអាមេរិក ក៏បញ្ជាក់ដែរថា លោកពិភាក្សាគ្នាអំពីផែនការកាត់យកដែនដីស្វយ័តរបស់ដាណឺម៉ាក មួយនេះរួចរាល់អស់ហើយ។

លោក ត្រាំ លើកឡើងថា «យើងនឹងយក Greenland! មែនហើយគឺ១០០%។ យើងមានលទ្ធភាពយកវាបានទាំងមិនចាំបាច់ប្រើកម្លាំងយោធា។ យ៉ាងណា យើងនៅតែរក្សាជម្រើសគ្រប់បែបយ៉ាង។ ការកាត់យក Greenland គឺជាបញ្ហានៃសន្តិភាពអន្តរជាតិនិង សន្តិសុខនិងកម្លាំងអន្តរជាតិ។ ខ្ញុំមិនខ្វល់ពីប្រតិកម្មឬពិភពលោកគិតបែបណានោះទេ»។

កោះ Greenland (រូបថត៖ Reuters)

ការអះអាងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក JD Vance ធ្វើទស្សនកិច្ចនៅ Greenland ដែលជាដំណើរមួយបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ហើយដំណើរនេះត្រូវគេមើល​ឃើញ​ថា ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​មេរបស់​សហរដ្ឋអាមេរិក ​ដើម្បី​អះអាង​ពី​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាក់ទិក។

ទោះយ៉ាងណា ជុំវិញរឿង Greenland នេះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានឲ្យត្រាំ ប្រយ័ត្នប្រយែងចំពោះផែនការនៅទីនោះ ព្រោះថា វាក៏ជាទីតាំងយុទ្ធសាស្រ្តរបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ថ្លែងនៅឯវេទិកាអាកទិកអន្តរជាតិក្នុងទីក្រុង Murmansk កាលពីសប្តាហ៍មុន លោកពូទីនគូសបញ្ជាក់ថា សហរដ្ឋអាមេរិកចាប់អារម្មណ៍ Greenland យូរហើយ ជាពិសេសការប៉ុនប៉ងជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងទឹកដីនោះ តាំងពីសតវត្សទី១៩និងក្រោយសង្គ្រាមលោកលើកទីពីរ។ ចេតនា​អាមេរិក​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក ត្រាំ គឺ​ច្បាស់ៗ ហើយ​មិន​មែន​គ្រាន់​តែ​ជា​វោហាសាស្ត្រ​ទេ។

សូមជម្រាបថា Greenland មានប្រជាជន​​​​​​ប្រមាណ​​៥៦ ០០០​នាក់ដែលស្ថិតនៅចន្លោះមហាសមុទ្រអាកទិកនិងអាត្លង់ទិក ត្រូវប្រទេសដាណឺម៉ាកកាន់កាប់អស់រយៈពេលប្រហែល៣០០ឆ្នាំមកហើយ។ ដែនកោះនេះ គ្រប់គ្រងកិច្ចការក្នុងស្រុកផ្ទាល់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងកូប៉ិនហាក គឺជាអ្នកសម្រេចលើកិច្ចការគោលនយោបាយការបរទេសនិងការពារជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ព្រមានខ្លាំងៗទៅ ត្រាំ រឿងកោះ Greenland

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ១១ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ១១ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម