ព័ត៌មានអន្ដរជាតិ
មេដឹកនាំហ្វីលីពីន គ្រោងជួប ត្រាំ ដោយផ្ទាល់ ដើម្បីចរចាពន្ធ
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស ជូនៀ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយផ្ទាល់នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាចរចាគ្នាលើវិស័យផ្សេងៗ រាប់បញ្ជូលទាំងបញ្ហាពន្ធខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ។

លោក ម៉ាកូស នឹងក្លាយជាមេដឹកនាំអាស៊ានដំបូងគេ ដែលនឹងជួបលោក ត្រាំ ក្នុងអាណត្តិទី ២ របស់លោក ចំពេលដែលគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិករូបនេះបង្កកង្វល់ទូទាំងតំបន់ ដោយគ្រោងនឹងចូលជាធរមានជាថ្មី។ មកទល់ពេលនេះ មានតែវៀតណាម និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលសម្រេចបានកិច្ចព្រមព្រៀងបន្ថយពន្ធជាមួយលោក ត្រាំ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ខណៈពន្ធខ្ពស់នឹងចូលជាធរមាននៅថ្ងៃទី ១ សីហា។
លោក ម៉ាកូស បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក។ លោកបាននិយាយមុនពេលឡើងយន្តហោះពីទីក្រុងម៉ានីលថា៖ «ខ្ញុំរំពឹងថា ការពិភាក្សារបស់យើងនឹងផ្តោតលើសន្តិសុខ និងវិស័យការពារជាតិ ហើយក៏ផ្ដោតលើពាណិជ្ជកម្មផងដែរ»។ ហ្វីលីពីនរងនូវពន្ធខ្ពស់របស់ ត្រាំ ក្នុងអត្រា ២០ ភាគរយ ពោលគឺស្មើនឹងវៀតណាម ធៀបនឹង ១៩ ភាគរយ លើឥណ្ឌូណេស៊ី។
លោក ម៉ាកូស បាននិយាយថា៖ «យើងនឹងឃើញថាតើយើងរីកចម្រើនប៉ុណ្ណានៅពេលនិយាយអំពីការចរចាជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងការផ្លាស់ប្តូរដែលយើងចង់បាន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធខ្ពស់លើហ្វីលីពីន»។

គួរបញ្ជាក់ថា ក្រុមមន្ត្រីហ្វីលីពីនបាននិយាយថា លោក ម៉ាគូស នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការព្រួយបារម្ភរបស់ប្រទេសអំពីពន្ធរបស់ ត្រាំ។ ពួកគេនិយាយថា លោកនឹងសង្កត់ធ្ងន់ថា ហ្វីលីពីនត្រូវតែមានភាពរឹងមាំខាងសេដ្ឋកិច្ច ដើម្បីបម្រើភាពជាដៃគូដ៏រឹងមាំសម្រាប់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ខណៈសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ីផ្សេងៗទៀត ដូចជាជប៉ុន និងកូរ៉េខាងត្បូង មិនទាន់សម្រេចធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ត្រាំ អ្នកជំនាញខ្លះបានលើកលើងថា លោក ម៉ាកូស អាចសម្រេចបាននូវលទ្ធផលចរចាល្អជាងវៀតណាម និងឥណ្ឌូណេស៊ី។
គួរគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានឱនភាពជិត ៥ ប៊ីលានដុល្លារជាមួយហ្វីលីពីនកាលពីឆ្នាំមុន លើពាណិជ្ជកម្មទំនិញទ្វេភាគីសរុប ២៣,៥ ប៊ីលានដុល្លារ។ នៅខែកក្កដានេះ លោក ត្រាំ បានប្រកាសពន្ធខ្ពស់ ២០ ភាគរយ លើហ្វីលីពីន ដោយកើនឡើងពី ១៧ ភាគរយ ដែលលោកបានប្រកាសកាលពីខែមេសា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


