ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសដកខ្លួនចេញពីអង្គការ យូណេស្កូ សាជាថ្មី
ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញពីអង្គការយូណេស្កូ ដោយលើកហេតុផលថា ស្ថាប័នរបស់ UN មួយនេះ មានភាពលម្អៀងនិងប្រឆាំងប្រទេសអ៊ីស្រាអែល។

ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារទី២២ខែកក្កដាឆ្នាំ២០២៥ថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចាកចេញពីទីភ្នាក់ងារនេះ គឺបន្ទាប់ពីរកឃើញថា យូណេស្កូ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងការរីកសាយនៃវោហាសាស្ត្រប្រឆាំងអ៊ីស្រាអែលនៅក្នុងអង្គការ។
មិនត្រឹមប៉ុណ្ណឹង អាមេរិកក៏ចោទយូណេស្កូផងដែរថា បានធ្វើការដើម្បីជំរុញបុព្វហេតុសង្គមនិងវប្បធម៌ដែលបែកបាក់គ្នា ព្រមទាំងលើកឡើងពីការចំណាយខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន និងតម្រូវការដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅនៅក្នុងអង្គការនេះ។

តាមពិតទៅ លោកត្រាំ បានបញ្ជាឲ្យក្រសួងការបរទេសធ្វើការពិនិត្យឡើងវិញរយៈពេល៩០ថ្ងៃ រួចមកហើយលើការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងកម្មវិធីរបស់អង្គការយូណេស្កូ កាលពីខែកុម្ភៈ។
ចំណាត់ការនោះគឺជាផ្នែកមួយនៃការជំរុញដ៏ខ្លាំងក្លា ដើម្បីផ្តាច់ខ្លួនចេញពីស្ថាប័ន UN ដែលក្រុមមន្ត្រីអះអាងថា កំពុងធ្វើសកម្មភាពប្រឆាំងផលប្រយោជន៍របស់អាមេរិក និងធ្វើឲ្យខូចដល់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ព្រោះតែការឃោសនាប្រឆាំងជនជាតិជ្វីហ្វ។
ច្បាស់ណាស់ ការដកខ្លួនរបស់អាមេរិក នឹងបង្កផលប៉ះពាល់ដ៏ធំដល់យូណេស្កូនិងកម្មវិធីនានារបស់ខ្លួន ព្រោះអាមេរិកជាអ្នករួមចំណែកធំបំផុតមួយដល់ថវិការបស់ស្ថាប័ននេះ។ ម្យ៉ាងការចាកចេញនេះ អាចធ្វើឲ្យប្រទេសផ្សេងទៀត ជាពិសេសចិន បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងអង្គការយូណេស្កូ។
សូមជម្រាបថា ការដកខ្លួននេះកើតឡើងតែប្រមាណ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីអតីតរដ្ឋបាលលោក ចូ បៃដិន បានសម្រេចចិត្តចូលយូណេស្កូវិញកាលពីខែកក្កដាឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វី ដូណាល់ ត្រាំ ជាសត្រូវរបស់ភ្នាក់ងារអន្តរជាតិចំនួន៤?
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


