Connect with us

សេចក្ដីជូនដំណឹង

គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights​ បានទទួលពានរង្វាន់ International Property Awards ប្រចាំឆ្នាំ 2025-2026

បានផុស

នៅ

ឆ្នេរសមុទ្ររាមនៃខេត្តព្រះសីហនុកំពុងតែធ្វើការប្រែក្លាយខ្លួនទៅជាទីក្រុងឆ្នេរសមុទ្រដ៏រស់រវើកមួយនៅតំបន់អាស៊ីអាគ្នេយ៍។ នៅចំណុចស្នូលនៃការអភិវឌ្ឍនេះ គឺ Bay of Lights ដែលជាគម្រោងអភិវឌ្ឍទីក្រុងជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ​ 16 ពាន់លានដុល្លាអាមេរិក។ ថ្មីៗនេះ​ គម្រោង Bay of Lights បានការទទួលស្គាល់លើឆាកអន្តរជាតិតាមរយៈការឈ្នះពានរង្វាន់ International Property Awards ឆ្នាំ 2025-2026 សម្រាប់ផែនការអភិវឌ្ឍមេ Master Plan ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ដែលកំពុងកែប្រែមុខមាត់ឆ្នេរសមុទ្រកម្ពុជា​​ តាមរយៈការបង្កើតទីក្រុងអនាគតមួយដែលប្រកបទៅដោយផាសុខភាព ដែលផ្តោតសំខាន់លើកត្តាមនុស្ស វប្បធម៌ និងធម្មជាតិជាគោល។​ លាតសន្ធឹងលើផ្ទៃដី 934 ហិកតាតាមបណ្តោយឆ្នេរសមុទ្ររាម គម្រោង Bay of Lights មិនត្រឹមតែជាគម្រោងពង្រីកទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធអេកូឡូស៊ីពេញលេញមួយដែលរួមបញ្ចូលគ្នានូវចលនាភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការទីក្រុងអនាគតនេះបានរចនាឡើងផ្អែកលើគោលការណ៍ “ការជិះកង់ 5 នាទី និងដើរ 10 នាទី” ដែលនឹងអនុញ្ញាតអ្នករស់នៅអាចធ្វើដំណើរទៅកាន់សេវាកម្មសំខាន់ៗ នៅក្នុងទីក្រុងនេះដូចជាកន្លែងធ្វើការ កន្លែងអាជីវកម្ម និងកន្លែងកម្សាន្តនានា ក្នុងរយៈពេលខ្លី ដោយពុំចាំបាច់ប្រើយានយន្ត។

លើសពីនេះទៅទៀត គោលការណ៍រចនាបទទីក្រុងហូឡូនិច​ (Holonic Design Concept) ដែលនឹងបង្កើតតំបន់សង្កាត់នីមួយៗតភ្ជាប់គ្នាដោយមានភាពងាយស្រួល ជាជាងការបែងចែកតំបន់នីមួយៗដាច់ដោយឡែកពីគ្នា។ ជាមួយប្រព័ន្ធ Smart Mobility Systems ដ៏ទំនើប រួមមានផ្លូវជិះកង់ និងផ្លូវថ្មើរជើងដែលមានភាពងាយស្រួល Bay of Lights បានកំពុងកំណត់ស្តង់ដារថ្មីសម្រាប់ការរចនាទីក្រុងអនាគតដែលប្រកបដោយប្រសិទ្ធភាព និងចីរភាព។

គម្រោង Bay of Lights បានទទួលពានរង្វាន់ International Property Awards ឆ្នាំ 2025-2026 សម្រាប់ Master Plan ល្អបំផុតប្រចាំប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលពានរង្វាន់នេះត្រូវបានធ្វើការសិក្សា និងវាយតម្លៃយ៉ាងលម្អិតដោយគណៈវិនិច្ឆ័យដែលមានសមាជិកជាង 100 នាក់ ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។ ការឈ្នះពានរង្វាន់នេះ មិនត្រឹមតែជាការទទួលស្គាល់លើការរចនាបទទីក្រុងប៉ុណ្ណោះ ប៉ុន្តែជាសញ្ញានៃ “គំរូសម័យថ្មីសម្រាប់ការអភិវឌ្ឍទីក្រុងនៅកម្ពុជានាពេលអនាគត” ផងដែរ។

Bay of Lights មានចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុក្លាយទៅជា មជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយទីក្រុងនេះនឹងមិនត្រឹមតែជាកន្លែងរស់នៅ និងធ្វើការ ប៉ុន្តែនឹងក្លាយទៅជា ចំណុចចាប់ផ្ដើមថ្មីមួយ ដែលបង្ហាញពី អនាគត ការច្នៃប្រឌិត និងសក្តានុពលរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម