ព័ត៌មានអន្ដរជាតិ
ជប៉ុន បារម្ភថា មហាគ្រោះរញ្ជួយដីអាចសម្លាប់មនុស្ស ៣០ម៉ឺននាក់ និងខាតបង់លុយ ១,៨ទ្រីលានដុល្លារ
របាយការណ៍របស់រដ្ឋាភិបាលជប៉ុន បានបង្ហាញពីក្ដីបារម្ភជាខ្លាំង ចំពោះមហាគ្រោះរញ្ជួយដីដែលអាចកើតមាននៅរណ្ដៅ Nankai ដែលអាចឲ្យជប៉ុនខាតបង់សេដ្ឋកិច្ចរហូតដល់ ១,៨១ទ្រីលានដុល្លារ និងបាត់បង់ជីវិតពលរដ្ឋប្រហែល ៣០០ ០០០នាក់។

របាយការណ៍របស់គណៈរដ្ឋមន្ត្រីដែលចេញផ្សាយនៅថ្ងៃចន្ទទី៣១ខែមីនាឆ្នាំ២០២៥ បានបង្ហាញថា ការខូចខាតសេដ្ឋកិច្ចដែលរំពឹងទុកចំនួន ២៧០,៣ពាន់ពាន់លានយ៉េន ឬជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GPD) របស់ជប៉ុន គឺកើនឡើងយ៉ាងខ្លាំងពីការប៉ាន់ប្រមាណពីមុនចំនួន ២១៤,២ពាន់ពាន់លានយ៉េន ដោយសារការប៉ាន់ប្រមាណថ្មីបានគិតពីសម្ពាធអតិផរណា និងទិន្នន័យភូមិសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពអំពីវិសាលភាពនៃទឹកជំនន់ដែលអាចគ្របដណ្ដប់លើផ្ទៃដី។
រណ្ដៅ Nankai ប្រវែង៩០០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន មានប្រវត្តិនៃការរញ្ជួយដីដ៏ធំរៀងរាល់ ១០០ ទៅ ១៥០ឆ្នាំម្តង។ ក្រុមប្រឹក្សារដ្ឋាភិបាល ប៉ាន់ប្រមាណថា មានឱកាសប្រហែល ៨០% នៃការរញ្ជួយដីកម្រិត ៨ ទៅ ៩រ៉ិចទ័រនៅតំបន់នេះក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។
នៅក្រោមសេណារីយ៉ូដ៏អាក្រក់បំផុតក្នុងករណីកើតមានការរញ្ជួយដីកម្រិត៩រ៉ិចទ័រ ជប៉ុនទំនងជានឹងមានអ្នកជម្លៀសខ្លួនចំនួន ១,២៣លាននាក់ ឬស្មើនឹង ១០% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ របាយការណ៍បានបង្ហាញថា មនុស្សរហូតដល់ ២៩៨ ០០០នាក់អាចស្លាប់ដោយសាររលកយក្សស៊ូណាមិ និងការដួលរលំអគារ បើការរញ្ជួយដីកើតឡើងនៅពេលយប់អំឡុងរដូវរងារ។

កាលពីឆ្នាំមុន ជប៉ុនធ្លាប់បានចេញសេចក្តីព្រមានអំពីមហាគ្រោះរញ្ជួយដីកម្រិតលើកដំបូងរបស់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ជាមួយជម្រៅប្រហែល ៣០គីឡូម៉ែត្រ ដែលវាយប្រហារនៅគែមរណ្ដៅ Nankai ស្ថិតនៅភាគនិរតីប្រទេសជប៉ុនកាលពីខែសីហាឆ្នាំ២០២៤។
សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយនឹងរញ្ជួយដីខ្លាំងបំផុតលើពិភពលោក។ មនុស្សជាង ១៥ ០០០នាក់ ត្រូវបានសម្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៩រ៉ិចទ័រនៅតំបន់ Tōhoku ឆ្នាំ២០១១ ដែលកាលនោះ ក៏បង្កឲ្យមានរលកយក្សស៊ូណាមិ និងការសាយភាយជាតិវិទ្យុសកម្មចេញពីម៉ាស៊ីនរ៉េអាក់ទ័រ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ៕

ដោយ៖ ឈាង
ចុចអាន៖ ជប៉ុន ព្រមានថា មហាគ្រោះរញ្ជួយដី នឹងកើតឡើងក្នុងពេលមិនយូរទៀតទេ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ