Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ជប៉ុន​ចាត់​ទុក​សកម្មភាព​​យោធា​ចិនជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​

បានផុស

នៅ

យោងតាមរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ជប៉ុនចេញផ្សាយនៅថ្ងៃទី ១៥ ខែកក្កដា ប្រទេសជប៉ុនបានព្រមានថា សកម្មភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន បង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNA របាយការណ៍នេះបានគូសបញ្ជាក់អំពីការលុកលុយលើកដំបូងរបស់យន្តហោះយោធាចិនចូលទៅក្នុងដែនអាកាសជប៉ុនកាលពីឆ្នាំមុន និងការកើនឡើងនៃវត្តមានយោធានៅដែនសមុទ្រជិតកោះតៃវ៉ាន់ និងកោះ Senkaku។

ប្រទេសជប៉ុនបានហៅប្រទេសចិនថាជា «បញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត» សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ដោយលើកឡើងពីសមយុទ្ធយោធារវាងចិន និងរុស្ស៊ីនាពេលថ្មីៗនេះ និងការជួបគ្នាយ៉ាងជិតស្និទ្ធរវាងយន្តហោះចិន និងជប៉ុន នៅលើសមុទ្រចិនខាងកើត។ យ៉ាងណាទីក្រុង​ប៉េកាំង​បាន​ច្រានចោល​របាយការណ៍​នេះ​ដោយ​បង្ហាញ​ពី​«​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​» និង​ធ្វើការ​តវ៉ា​ការទូត។

ជប៉ុន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ដែរថា កូរ៉េ​ខាង​ជើង​នៅ​តែ​ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងក្នុងតំបន់ ទីក្រុងតូក្យូកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើជប៉ុនអាចជាប់ពាក់ព័ន្ធក្នុងជម្លោះផ្ទុះឡើងលើកោះតៃវ៉ាន់។

គួរបញ្ជាក់ថារបាយការណ៍នេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថការពាររបស់ប្រទេសជប៉ុនចំពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើងនៅអាស៊ីបូព៌ា៕

យន្តហោះចម្បាំងចិនធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម