Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ខេត្ត Lampang ប្រទេសថៃ ជួបគ្រោះរញ្ជួយដី ៣.០រ៉ិចទ័រ

បានផុស

នៅ

ខេត្ត Lampang ភាគខាងជើងប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិត៣.០រ៉ិចទ័រ នៅម៉ោង២:២៥នាទីរសៀលថ្ងៃអង្គារទី៨ខែកក្កដាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Khaosod)

យោងតាម Khaosod, ការរញ្ជួយនេះមានចំណុចកណ្តាលក្នុងស្រុក Mae Tha ជាមួយជម្រៅ១គីឡូម៉ែត្រ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ថា រញ្ជួយដីនេះបណ្តាលឲ្យមានជនរងគ្រោះឬបង្កការខូចខាតអ្វីនោះទេ។

ទន្ទឹមនោះ នាយកដ្ឋានតាមដានការរញ្ជួយដីថៃ បានអំពាវនាវឲ្យពលរដ្ឋកុំភ័យឆោឡោ ហើយត្រូវស្តាប់ការជូនដំណឹងពីរដ្ឋាភិបាល ខណៈខ្លួនកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនថៃសម្រុក​ស្នើសុំ​ធានា​រ៉ាប់​រង​គ្រោះ​រញ្ជួយ​ដី​បន្ទាប់​ពី​រញ្ជួយ​ដីកាលពី​ខែ​មីនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម