ព័ត៌មានអន្ដរជាតិ
រញ្ជួយដីបន្តបន្ទាប់អង្រួនប្រទេសហ្គាតេម៉ាឡាសម្លាប់មនុស្ស ២ នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ខែកក្កដានេះ ការរញ្ជួយដីជាបន្តបន្ទាប់បានកក្រើកប្រទេស ហ្គាតេម៉ាឡា ដោយជំរុញឱ្យអាជ្ញាធរស្នើឱ្យប្រជាជនជម្លៀសខ្លួនចេញពីអគារ ខណៈមនុស្ស២នាក់បានបាត់បង់ជីវិត។

រញ្ជួយដីកម្រិតពី៣.៩ ដល់ ៥.៦ រ៉ិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសហ្គាតេម៉ាឡា ដែលមានចំណុចកណ្តាលស្ថិតនៅក្បែរទីក្រុង Amatitlan និង Alotenango ភាគនិរតីនៃរដ្ឋធានី នេះបើយោងតាមវិទ្យាស្ថានរញ្ជួយដីរបស់ប្រទេស ។
យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិតដោយសារតែរថយន្តរបស់ពួកគេបានកប់ក្រោមដីក្រោយមានបំណាក់ដីលើផ្លូវហាយវេមួយក្នុងអំឡុងពេលមានរញ្ជួយដី។
មានប្រជាជនខ្លះបានរងរបួស និងបង្ខំមនុស្សរាប់សិបនាក់ឱ្យជម្លៀសអគារនានា ខណៈសំឡេងរោទិ៍ជូនដំណឹងពីរញ្ជួយដីបានបន្លឺឡើងពេញទីក្រុង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


