នយោបាយ
អ្នកវិភាគ និងអ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រីកម្ពុជាតែងផ្ដល់អាទិភាពខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ
ភ្នំពេញ ៖ អ្នកវិភាគភូមិសាស្ដ្រនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែផ្ដល់អាទិភាពខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ គឺសម្ដេចនៅតែតាមជួយការពារ និងគាំទ្រប្រជាពលរដ្ឋខ្មែរ។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា «ខ្ញុំបានទទួលព័ត៌មានថា សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបានចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ។ ខ្ញុំគិតថា កាយវិការនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច ដែលមិនបានមើលរំលងទៅលើបញ្ហាណាមួយនោះទេ»។
លោកបន្តថា «មិនត្រឹមតែករណីជួយពលរដ្ឋរងគ្រោះក្នុងករណីរញ្ជួយដីនេះទេ គឺបញ្ហាផ្សេងៗជាច្រើន ត្រូវបានសម្ដេចដោះស្រាយជាបន្តបន្ទាប់ គឺចាប់តាំងពីមុនពេលដែលសម្ដេចក្លាយជានាយករដ្ឋមន្រ្តីម្ល៉េះ។ ដូច្នេះ ពលរដ្ឋកម្ពុជាគ្រប់គ្នា ទាំងខ្ញុំផងដែរ គឺមានភាពកក់ក្ដៅក្នុងចិត្តដែលមានមេដឹកនាំយល់ច្បាស់ពីទុក្ខធុរៈរបស់ពលរដ្ឋ»។
អ្នកវិភាគរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជារីកចម្រើន ហើយជីវភាពប្រជាពលរដ្ឋនឹងកាន់តែធូរធារ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លើសពីនេះ កម្ពុជានឹងបន្តរីកចម្រើនទៅមុខប្រកបដោយមោទកភាព និងសម្រេចបានចក្ខុវិស័យទៅតាមការគ្រោងទុករបស់ខ្លួន។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា «សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំគម្រូសម្រាប់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ ព្រោះសម្ដេចបានផ្ដោតសំខាន់ទៅលើដំណោះស្រាយរបស់ពលរដ្ឋ គឺសម្ដេចមិនបានទុកពលរដ្ឋខ្មែរណាចោលឱ្យនៅក្រៅប្រទេសដោយមិនជួយអ្វីនោះទេ»។
លោកបន្តថា ក្រៅពីជួយការពារពលរដ្ឋឱ្យមានសុខសុវត្ថិភាព គឺនៅបន្តគាំទ្ររកដំណោះស្រាយទាក់ទងកត្តាជីវភាពផងដែរ។
សម្តេចបវរធិបតី តែងតែតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់ម៉ា តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ។
លើសពីនេះ លោកសង្កត់ធ្ងន់លើការជួយយុវជនដែលងាយប្រឈមនឹងបញ្ហាជីវភាព ក៏ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល និងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ០១ ខែមេសាឆ្នាំ២០២៥នេះ បានចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បីរៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។
ក្រៅពីនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារដទៃទៀត បានចូលរួមថវិកាសរុបជាង ៥០លានរៀលថែមទៀត។ ស្ថិតនៅក្នុងបរិយាកាសដ៏ក្រៀមក្រំនោះ លោករដ្ឋមន្រ្តី ហេង សួរ តំណាងសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនចំពោះលោក សែ វិត និងលោកស្រី ភិន រី ជាឪពុកម្តាយនៃសពលោក មាស សាវ៉ាង ព្រមទាំងក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិបាល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមបច្ច័យចំនួន ២០លានរៀល, ថវិការបស់លោកអភិបាលខេត្តចំនួន ២លានរៀល, ថវិការបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ (ESEA)ចំនួន ១៥លានរៀល ព្រមទាំងថវិការបស់សមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) ១៥លានរៀលផងដែរ។
សូមបញ្ជាក់ថា លោក មាស សាវ៉ាង ជាពលករខ្មែរមួយរូប ត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារបណ្តាលមកពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ២០២៥កន្លងទៅនេះ៕



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន