ព័ត៌មានជាតិ
ម្ចាស់រីសតនៅស្រុកសំឡូតអះអាងថា ឆ្នាំនេះខ្សត់ភ្ញៀវ ខណៈទេសចរសម្រុកចូលក្រុងលេងសង្រ្កាន្ត
ម្ចាស់រីសតមួយចំនួនក្នុងស្រុកសំឡូត ដែលគេចាត់ទុកជាស្រុកមួយមានតំបន់ទេសចរណ៍សំបូរបែបជាងគេក្នុងចំណោមស្រុកគោលដៅនានានៃខេត្តបាត់ដំបង បានឲ្យដឹងប្រហាក់ប្រហែលគ្នាថា រយៈពេល ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅ មិនសូវមានភ្ញៀវមកលេងកម្សាន្តច្រើននោះទេ ខណៈទីតាំងខ្លះស្ទើរតែគ្មានភ្ញៀវសោះ ហើយទីតាំងមួយចំនួនមានភ្ញៀវតិចតួច។
លោក សី ហា ម្ចាស់រមណីយដ្ឋាន (ផ្កាព្រៃរីស៊ត) នៅស្រុកសំឡូតបានឲ្យដឹងថា ក្នុងរយះពេលចូលឆ្នាំ ៣ ថ្ងៃ កន្លែងរបស់លោកមានភ្ញៀវមកកម្សាន្តក្នុងមួយថ្ងៃបានប្រហែលចន្លោះពី ៧០ ទៅ ៨០ នាក់។


«អត់សូវមានភ្ញៀវ ដោយសារតែឆ្នាំនេះប្រជាពលរដ្ឋសម្រុកទៅលេងក្នុងខេត្តច្រើន ហើយកម្មវិធីសង្ក្រាន្តក្នុងក្រុងបាត់ដំបង ក៏បានរៀបចំប្លែកៗបានទាញភ្ញៀវសម្រុកទៅលេងច្រើន»។ លោក សីហា បន្ថែម។
ចំណែកម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានឲ្យដឹងដួចគ្នាថា ក្នុងរយះពេលចូលឆ្នាំថ្មីថ្ងៃទី ១ និងថ្ងៃទី ២ រីសតរបស់លោកមានភ្ញៀវមកកម្សាន្តខ្លះៗដែរ ក្រោយពីស្ងាត់អស់មួយរយះធំនាប៉ុន្មានខែចុងក្រោយ។
លោកថា នៅក្នុងខេត្តមានការរៀបចំសង្ក្រាន្តប្លែកជាងឆ្នាំមុន ហើយកម្មវិធីសប្បាយក៏រៀបចំច្រើនទីតាំង អីចឹងហើយប្រជាពលរដ្ឋបានសម្រុកចូលទៅសប្បាយច្រើន។

ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍យ៉ាងសំបូរបែប មានតំបន់ទេសចរណ៌ធម្មជាតិ តំបន់ទេសចរណ៌វប្បធម៌ តំបន់ទេសណ៍ប្រវត្តិសាស្រ្ដ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍កសិឧស្សាហកម្ម ខណះនៅទូទាំងខេត្តមានតំបន់ទេសចរណ៍ចំនួន ១១៥ ទីតាំង។
បើតាមមន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ឆ្នាំនេះនៅក្នុងខេត្តបាត់ដំបងមានរៀបចំទីតាំងកម្សាន្តច្រើន ហើយប្លែកៗជាងឆ្នាំមុន ដែលធ្វើឲ្យប្រជាពលរដ្ឋតាមមូលដ្ឋានសម្រុកចូលក្នុងក្រុង ដែលធ្វើឲ្យតាមតំបន់គោលដៅទេសចរណ៍មួយចំនួនស្ងាត់ភ្ញៀវទៅកម្សាន្ត។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា តំបន់គោលដៅទេសចរណ៍មួយចំនួនមិនមានភ្ញៀវទៅកម្សាន្ត ដោយសារតែទីតាំងនោះនៅឆ្ងាយពីខេត្ត ខណៈភ្ញៀវទេសចរបានជ្រើសរកតំបន់កម្សាន្តនៅជិតខេត្ត ងាយស្រួលបម្លាស់គោលដៅកម្សាន្ត។
លោកថា ឆ្នាំនេះកម្មវិធីសង្ក្រាន្តក្នុងក្រុងបានរៀបចំច្រើននិងប្លែកជាងឆ្នាំមុន ទើបទាក់ទាញពលរដ្ឋមកកម្សាន្តយ៉ាងច្រើនកុះករ។
យ៉ាងណាមិញ បើតាមមន្រ្តីទេសចរណ៍បានឲ្យដឹងថា គោលដៅទេសចរណ៍មួយចំនួនក៏នៅតែទាក់ទាញបានទេសចរទៅកម្សាន្តមានដូចជា ប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងមរណីដ្ឋានជើងភ្នំសំពៅ ខណៈនៅតាមទីវត្តអារាមក៏មានប្រជាជននិងពុទ្ធបរិស័ទជាច្រើនទៅធ្វើបុណ្យនិងលេងកម្សាន្តផងដែរ។
បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក្នុងស្រុកសំឡូតមានតំបន់រមណីយដ្ឋានទេសចរណ៍ច្រើនជាងបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ដែលមាន ១៣ ទីតាំងក្នុងនោះសហគមន៍ទេសចរណ៍មានចំនួន ២ រមណីយដ្ឋានទេសចរណ៍ចំនួន ៥ តំបន់សក្តានុពលទេសចរណ៍ចំនួន ៥ និងតំបន់កសិទេសចរណ៍ចំនួន ១៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ