Connect with us

ព័ត៌មានជាតិ

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដែងក្ដីរីករាយចំពោះជំនួបលើកទី ២ ជាមួយ សម្ដេចធិបតី នាថ្ងៃទី ២៧ មេសា ខាងមុខ

បានផុស

នៅ

អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ជំនួប​លើក​ទី ២ ជាមួយ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់​បាន​លើក​ឡើង​ថា ក្រោម​គោលនយោបាយ និង​ការ​គិតគូរ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​អាណត្តិ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន បន្ត​ដល់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ថ្នាក់​ដឹកនាំ តែងតែ​បាន​នៅ​កៀក​ជាមួយ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ធ្វើ​ឱ្យ​ពួកគាត់​មាន​ភាព​កក់ក្តៅ និង​ធ្វើ​ឱ្យ​ជីវភាព​កាន់តែ​រីកចម្រើន។

ពួកគាត់​បន្ត​លើក​ឡើង​ទៀត​ថា នេះ​ដោយសារ​កត្តា​សុខ​សន្តិភាព ទើប​ប្រទេស​មាន​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​ទៅ​មុខ​ជា​រៀង​រហូត។ ពួកគាត់​សង្កត់​ធ្ងន់​ថា កត្តា​សន្តិភាព មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​កើតឡើង​ដោយ​ការ​គិតគូរ​យ៉ាង​ច្បាស់លាស់​ពិតប្រាកដ ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នេះ ប្រមុខ​ថ្នាក់​ដឹកនាំ នៃ​កម្ពុជា បាន​រៀបចំ​ជំនួប ១ លើក កន្លង​មក​ហើយ ជាមួយ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ ២០២៤ ហើយ​ជំនួប​នៅ​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ ២០២៥ ខាងមុខនេះ គឺជា​ជំនួប​លើក​ទី ២ ដើម្បី​បង្ហាញ​ភាព​ស្និទ្ធស្នាល​របស់​ថ្នាក់ដឹកនាំ​ជាមួយ​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម