ព័ត៌មានជាតិ
មាន់ស្រែលក់មួយគីឡូបានត្រឹម ១៣ ០០០ រៀល កសិករចិញ្ចឹមត្អូញត្អែរតម្លៃធ្លាក់ចុះបន្តបន្ទាប់
ការចិញ្ចឹមមាន់ស្រែរបស់កសិករមួយចំនួននៅតាមមូលដ្ឋានជាលក្ខណះគ្រួសារខ្នាតតូច ជាដំណោះស្រាយលើកកម្រិតជីវភាព ប្រចាំថ្ងៃបន្ថែមលើផលដំណាំផ្សេងៗបានយ៉ាងប្រសើរ ស្របពេលបច្ចុប្បន្ន គេសង្កេតឃើញប្រជាពលរដ្ឋភាគច្រើនងាកមកបរិភោគមាន់ស្រែគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ នៅក្នុងស្រុកបាណន់ និងស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ក៏សង្កេតឃើញកសិករបានចិញ្ចឹមជាលក្ខណះគ្រួសារជាច្រើនបន្ថែម ពីលើការដាំដុះដំណាំផ្សេងៗដូចជា ដាំម្ទេស ពោត និងដំឡូងមី ដើម្បីទប់ទល់និងកម្រិតជីវភាពគ្រួសារ ហើយក្នុងនោះពួកគាត់ក៏បានសន្សំថវិការដែលកើតចេញពីការចិញ្ចឹមមាន់ស្រែនេះ ដើម្បីធ្វើជាដើមទុនក្នុងការដាំដំណាំកសិកម្មផ្សេងៗកាត់បន្ថយ ការខ្ចីបុលពី មីក្រូ ឬធនាគារ ផ្សេងៗ។

ប៉ុន្តែកសិករចិញ្ចឹមមាន់ស្រែបានលើកឡើងប្រហាក់ប្រហែលគ្នាថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃមាន់ស្រែហាក់ដាំក្បាលចុះជាបន្តបន្ទាប់ តាមរយះក្រុមឈ្មួញដើរទិញតាមភូមិ ហើយពេលខ្លះកសិករមួយចំនួនមិនលក់ទេ សុខចិត្តទុកធ្វើជាម្ហូបអាហារក្នុងគ្រួសារ។
បើតាមកសិករក្នុងស្រុកបាណន់ បានឲ្យដឹងថា មាន់ស្រែដែលពួកគាត់ចិញ្ចឹមឲ្យដើររកចំណីក្នុងដីភូមិ មិនដែលប្រឈមនិងជំងឺនោះទេ យូរៗបាចអង្ករឲ្យសុីម្តង តែពួកវាធំធាត់ល្អណាស់ ហើយសាច់ក៏មានរស់ជាតិឆ្ងាញ់ មិនដូចរស់ជាតិមាន់កសិកម្មនោះទេ។

លោក ជិន គ្រក់ ជាកសិករ រស់នៅឃុំចែងមានជ័យ ក្នុងស្រុកបាណន់ បានឲ្យដឹងថា មាន់ស្រែរបស់លោកមិនចិញ្ចឹមច្រើនប៉ុន្មានទេ ដោយបានចាប់លក់ឬឈ្មួញមកទិញជាញឹកញាប់ ព្រោះវាទម្លាក់ពងកូនជាបន្តបន្ទាប់។
យ៉ាងណាមិញ លោកថា មាន់ស្រែឥឡូវធ្លាក់ថ្លៃខ្លាំងណាស់ មិនដូចកាលពីអំឡុងឆ្នាំ ២០២២-២៣ នោះទេ ព្រោះបច្ចុប្បន្ន ១ គីឡូក្រាមលក់បានតែចន្លោះពី ១៣ ០០០ រៀលដល់ ១៥ ០០០ រៀលប៉ុណ្ណោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។លោកបានសំណូមពរដល់ជំនាញពាក់ព័ន្ធ ជួយជម្រុញទីផ្សារឲ្យបានឡើងថ្លៃសមរម្យបន្តិចផង ដើម្បីជួយលើកកម្ពស់កម្រិត សេដ្ឋកិច្ចគ្រួសាររបស់កសិករ។
មន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រួមទាំងក្រុមការងារគម្រោង “អេមស៍” នៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធលើខ្សែច្រវាក់តម្លៃមាន់ស្រែ ដើម្បីភ្ជាប់កិច្ចសន្យាទិញលក់រវាងក្រុមផលិត និងឈ្មួញ នៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត។
វេទិការនេះ មានការចូលរួមពីលោកមេឃុំអូរ សំរិល មន្ត្រីកសិកម្មឃុំអូរសំរិល តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហគមក៍កសិកម្ម ឈ្មួញ និងក្រុម ផលិត សរុបចំនួន ៤១ នាក់ ដើម្បីជំរុញឲ្យមានទីផ្សារល្អជាងនេះ ក្នុងការលើកស្ទួយជីវិភាពគ្រួសាររបស់កសិករ ជាអ្នកចិញ្ចឹមមាន់ស្រែ ហើយទន្ទឹមនោះដែរក៏បានលើកទឹកចិត្តដល់កសិករក្នុងការចិញ្ចឹមជាលក្ខណ:គ្រួសារផងដែរ ៕
អត្ថបទ÷ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


