ព័ត៌មានជាតិ
តំបន់គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង កើនឡើងដល់ ១១៥ ទីតាំង
បើតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ គោលដៅទីតាំងទេសចរណ៍ទូទាំងខេត្តបាត់ដំបងបានកើនឡើងរហូតដល់ ១១៥ ទីតាំង បើធៀបក្នុងឆ្នាំ២០២៣ មានចំនួន ១១១ ទីតាំង។
ស្រុកដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍មានលើក្រុង/ស្រុកចំនួន ៤ គឺក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកសំឡូត និងស្រុកឯកភ្នំ ក្នុងនោះស្រុកបាណន់ និងស្រុកសំឡូត មានភ្ញៀវទេសចរទៅកម្សាន្តច្រើន។


លោក ហម អរុណ បានអះអាងថា ខេត្តបាត់ដំបងក្រៅជាខេត្តមានភាពអំណោយផលទៅលើវិស័យកសិកម្ម ក៏មានសក្តានុពលទេសចរណ៍ធម្មជាតិចម្រុះផ្សេងៗពីគ្នា ក្នុងនោះមានទាំងគោលដៅទីតាំងទេសចរណ៍សាសនា និងវប្បធម៌ជាប្រវត្តិសាស្ត្រដ៏សំបូរបែប។
ស្រុកសំឡូតមានភាពទាក់ទាញជាមួយសម្រស់ទេសភាពធម្មជាតិចម្រុះដូចជាព្រៃព្រឹក្សា ទឹកជ្រោះជ្រលងភ្នំ សំបូរទៅដោយដំណាំឈើហូបផ្លែ។ ចំណែកស្រុកបាណន់ និងស្រុកឯកភ្នំ ជាគោលដៅទេសចរណ៍នៅកៀកក្រុងបាត់ដំបង ហើយទាំងពីរស្រុកនេះគឺជាទេសចរណ៍សាសនា និងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ដែលភ្ញៀវបរទេសតែងទៅទស្សនា ដើម្បីសិក្សាស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី របស់ខ្មែរតាំងពីសម័យកាលរហូតមក៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


