ព័ត៌មានជាតិ
ផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ត្រូវបានមន្ទីរជំនាញជួសជុលជាបណ្ដើរៗ
ផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ត្រូវបានមន្ទីរជំនាញជួសជុលជាបណ្ដើរៗ ហើយ ខណៈបច្ចុប្បន្នផ្លូវទាំងនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការរៀបចំប្រព័ន្ធលូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មិនទាន់រួចរាល់ជាស្ថាពរ ដែលធ្វើឲ្យផ្លូវគ្រប់ច្រកល្ហកកំពុងប្រឈមការខ្ទេចខ្ទី។

ទោះបីជាផ្លូវកំពុងខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏គេសង្កេតឃើញថា ក្រុមការងារ នៃមន្ទីរសាធារណការបាននិងកំពុងដើរជួសជុល និងក្រាលកៅស៊ូនៅត្រង់ចំណុចណាដែលមានការខូចខាតបន្តិចបន្តួច ដើម្បីឲ្យពលរដ្ឋធ្វើដំណើរបានស្រួលជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ដែរថា គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺ ត្រូវក្រាលកៅស៊ូទាំងអស់ឡើងវិញ នៅពេលណាដែលការបង្កប់លូបញ្ចប់ ប៉ុន្តែក្នុងដំណាក់កាលកំពុងស្ថាបនា គឺ ខាងមន្ទីរជំនាញ ចុះធ្វើការជួសជុលតាមផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបងជាបណ្ដោះអាសន្នសិន ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា មួយរយៈនេះ ដោយសារភ្លៀងធ្លាក់ជាប់ៗ គ្នារហូត ធ្វើឲ្យការងារជួសជុលត្រូវរាំងស្ទះ មិនអាចដំណើរការបាន ព្រោះនៅលើផ្លូវ និងជង្ហុក ពោរពេញដោយទឹកដក់។ ទើបតែប៉ុន្មានថ្ងៃនេះ មិនមានភ្លៀងធ្លាក់ ដូច្នេះក្រុមការងារក៏បានចាប់ផ្ដើមដំណើរការឡើងវិញ ដោយព្យាយាមជួសជុលទៅតាមទីតាំងមួយចំនួនក្នុងផ្លូវសំបុកមាន់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល។ ដោយឡែកសម្រាប់គម្រោងស្ថាបនាផ្លូវ និងក្រាលកៅស៊ូទាំងអស់ឡើងវិញ ដរាបណាការងាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីរួចរាល់ 100%៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


