Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារធំ​ និងផ្សារសាមគ្គី​ ក្រុងកំពង់ចាម​

បានផុស

នៅ

នៅរសៀល​ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ បានចុះពិនិត្យ​ និងបញ្ជាដោយផ្ទាល់ក្នុងការគ្រប់គ្រង ការបាញ់ថ្នាំសម្លាប់មេរោគ​ ដេីម្បីការពារ​ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ ក្រុមការងារសាលាខេត្ត​ សហការ​ជាមួយ​ អាជ្ញាធរក្រុងកំពង់ចាម​ បានបន្តចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណជុំវិញ​ និងក្នុងបរិវេណផ្សារធំ​ និងផ្សារសាមគ្គី​ ក្រុងកំពង់ចាម​ ដេីម្បីគ្រប់គ្រងស្ថានភាពឲ្យទាន់ពេលវេលា​ និងបានជូនដំណឹងទៅអាជីវករដែលសង្ស័យឬធ្លាប់ពាក់ពន្ធ័នឹងអ្នកកូវីដ១៩ត្រូវរាយការណ៍មកសមត្ថកិច្ច​ និងក្រុមគ្រូពេទ្យក្នុងការតាមដានសុខភាព។

ក្នុងនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣ទីតាំងមាន÷ មណ្ឌលសុខភាព ០១ទីតាំង និងមន្ទីរពេទ្យឯកជន ចំនួន ០២ទីតាំង តូបលក់ដូរចំនួន ០៩ទីតាំង នៅផ្សារធំ និង ១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម ។ ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ បន្ទាប់ពី រកឃើញជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ ។ ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា  សម្រាប់ព្រឹត្តិការណ៍កើតឡើងថ្ងៃនេះ ឯកឧត្តម បានដាក់ចេញវិធានការឲ្យរដ្ឋបាលខេត្ត ចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ និងបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ឲ្យមកចូលរួមធ្វើចត្តាឡីស័ក និងយក់សំណាក់ទៅពិនិត្យ ហើយកំណត់ឲ្យបានច្បាស់លាស់ ពីទីតាំងកន្លែងយកសំណាក់ ដើម្បី ងាយស្រួលដាក់អ្នកដែលគិតថា ខ្លួន មានការពាក់ព័ន្ធទាំងនោះ ដើម្បី ទៅយកសំណាក់ និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់ ៕​

អត្ថបទ​៖ ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ចរាចរណ៍១៩ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម