ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៧ ស្ថាបនាពង្រីក ៤ គន្លងពីស្គន់-កំពង់ចាម សម្រេចសាងសង់បានប្រមាណ ៦០%
គម្រោងស្ថាបនាផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម សាងសង់សម្រេចបានប្រមាណ ៦០ ភាគរយ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោងស្ថាបនាផ្លូវជាតិលេខ ៧ ពីស្គន់ ស្រុកជើងព្រៃ មកដល់ក្រុងកំពង់ចាម សម្រចបាន ៥៩.៤៥ ភាគរយ ខណៈនៅតាមតំបន់ខ្លះក្រុមការងារបច្ចេកទេសបានចាក់ថ្មម៉ិចក្រាលកិនបណ្តើរៗ ហើយតំបន់ខ្លះទៀតឈានទៅដល់ការស្ថាបនាទ្រូងផ្លូវ។

ក្នុងឱកាសចុះដឹកនាំមន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនទទួលការសាងសង់ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យវឌ្ឍនភាពតាមការដ្ឋាននីមួយៗ និងដោះស្រាយបញ្ហាដែលប្រឈមមួយចំនួន លោក លឹម ស៊ីដេនីន បានជំរុញដល់ក្រុមហ៊ុនប្រសិនបើកាយរៀបចំប្រព័ន្ធលូមុខផ្ទះប្រជាពលរដ្ឋ ត្រូវលប់ដាក់លូជូនពលរដ្ឋអាចឲ្យធ្វើដំណើរឆ្លងកាត់បាន និងសម្រាប់ឃឿនមុខផ្ទះប្រជាពលរដ្ឋនៅទីប្រជុំជនស្គន់ ស្នើឲ្យក្រុមការងារកែសម្រួលឡើងវិញ ដោយអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្ទះបានងាយស្រួល។




ទន្ទឹមនឹងនេះដែរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនក៏ណែនាំឲ្យក្រុមការងារថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋាន សហការគ្នាដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ឲ្យហើយ ដើម្បីឲ្យក្រុមការងារចុះបន្តការងារស្ថាបនាជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ មានប្រវែងសរុបជាង ៤៥ គីឡូម៉ែត្រ។ ការស្ថាបនាទទឹងផ្លូវនៅតំបន់ក្រៅទីប្រជុំមានទទឹង ២៤ ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង ២០ ម៉ែត្រកន្លះ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ដែលដំណើរការស្ថាបនាប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


